សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ រៀបចំ កម្មវិធីពិពណ៍សិក្សា និងជំនួបអាណាព្យាបាលសិស្ស

កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៥​ សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ ដែលមានទីតាំងនៅ ផ្ទះលេខ ៣ ផ្លូវ ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បានរៀបចំ កម្មវិធីពិពណ៌សិក្សា និងជំនួបអាណាព្យាបាលសិស្ស នៅក្នុងបរិវេណសាលា។

លោក សេង រិទ្ធី ជាសហស្ថាបនិក និងជានាយក នៃសាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ បានឲ្យដឹងថា កម្មវិធីនេះ​ធ្វើឡើង ក្នុងគោលបំណងឲ្យអាណាព្យាបាលទាំងអស់ ស្វែងយល់កាន់តែច្បាស់ពី កម្មវិធីសិក្សា និងការអភិវឌ្ឍ ព្រមទាំង​គម្រោងនាថ្ងៃអនាគត និងការបញ្ចេញសមត្ថភាពកូនៗរបស់ពួកគាត់ ដែលបានសិក្សាកន្លងមក។

ជាមួយនឹងការកើនឡើងនៃចំនួនសិស្សគួរឲ្យកត់សម្គាល់ សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញមានទីធ្លាធំទូលាយ​ ដែលមានក្រាលស្មៅសិប្បនិម្មិត ដើម្បីការពារសុវត្ថិភាពកុមារ បន្ទប់សិក្សាទាំងអស់សុទ្ធតែនៅជាន់ផ្ទាល់ដី និងកម្មវិធី​បែបអន្ដរជាតិ ជាមួយគ្រូបរទេស ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់។

សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ ក៏បានផ្ដល់ជូនសិស្សានុសិស្សទាំងអស់ នូវសេវាធានារ៉ាប់រងគ្រោះថ្នាក់ និងដៃគូសហការជាមួយមន្ទីរព្យាបាលធ្មេញហង្សនាគ, ក្រុមហ៊ុនហង្សនាគ ស្ទូឌីយោ និងវីដេអូ ប្រូដាកសិន ដែលផ្ដល់ជូននូវ​ការថត Album អនុស្សាវរីយ៍រាល់បញ្ចប់វគ្គសិក្សានីមួយៗ៕