ហេតុអ្វីបានជាកូនរបស់អ្នកក្រចេះនិយាយ?

1នៅពេលដែលកូនរបស់អ្នករីកធំធាត់ ភាសារបស់គេក៏ចាប់ផ្ដើមផុសឡើង។ កុមារខ្លះឆាប់ចេះនិយាយណាស់ ឯកុមារមួយចំនួនទៀតនៅយឺតៗតាមពីក្រោយ។​ ស្ថានភាពមួយចំនួនដែលបានកើតឡើងក្នុងជីវិតកូនរបស់អ្នក គឺអាចប៉ះពាល់ដល់សម្ថភាពនិយាយនិងការយល់ដឹងពីភាសា។ ឥទ្ធិពលខាងក្រៅ ជាពិសេសគឺរបៀបមើលថែទាំកូនរបស់អ្នកផ្ទាល់ និងវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ អាចផ្តល់ដល់កូននូវជំងឺផ្លូវចិត្តផ្សេងៗដែលអាចប៉ះពាល់ដល់ដំណើរវិវត្តន៍ផ្នែកភាសារបស់កូនអ្នក។

កំហុសក្នុងការមើលថែ

02នៅពេលដែលកុមារមិនត្រូវបានយកចិត្តទុកដាក់ គឺវាអាចប៉ះពាល់យ៉ាងអវិជ្ជមានដល់សម្ថភាពនិយាយរបស់កុមារ។ កុមារដែលមិនបានទទួលការយកចិត្តទុកដាក់ពីឪពុកម្តាយ ពេលធំឡើងច្រើនតែខ្សោយផ្នែកភាសា។ នៅពេលដែលអ្នកព្រងើយកន្តើយដាក់កូន ឬគេចវេសក្នុងការផ្តល់អោយកូននូវការថ្នាក់ថ្នម ឬអារម្មណ៍យកចិត្តទុកដាក់ គឺអ្នកជាអ្នកធ្វើអោយកូនខកខានមិនបានលឺសំឡេងអ្នកនិយាយទៅរកគេ ហើយបាត់បង់ឱកាសដើម្បីយល់ពីអ្នក ដូចជា ការលួងលោម ការលើកដាក់សំឡេង និងអត្ថន័យនៃការសន្ទនានោះ។ ការមិនផ្តោតចិត្តទុកដាក់នេះ អាចធ្វើអោយកូនអ្នកជួបបញ្ហារខាងទំនាក់ទំនងក្នុងសង្គមទៅថ្ងៃអនាគត់។

វិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ

អ្នកសិក្សាស្រាវជ្រាវនៅ UC Berkley, UCLA, the University of British Columbia and Stanford បានរកឃើញថាកុមារដែលរស់នៅក្នុងគ្រួសារដែលជួបវិបត្តិសេដ្ឋកិច្ច គឺច្រើនតែជួបផលលំបាកផ្នែកប្រាជ្ញាស្មារតី និងការសិក្សាជាងកុមារដែលរស់ក្នុងគ្រួសារស្តុកស្តំ។ ប្រាក់ចំណូលតិចក្នុងគ្រួសារ ការលំបាកក្នុងការរៀបចំជីវភាពរស់នៅប្រចាំថ្ងៃ អាចបង្កអោយអ្នកមានភាពតានតឹងក្នុងសតិអារម្មណ៍ពេលត្រឡប់មកផ្ទះវិញ។ ភាពតប់ប្រមល់នេះក៏បានជ្រាបចូលទៅក្នុងខ្លួនកូនរបស់អ្នកផងដែរ ហើយវាបង្ករអោយប៉ះពាល់ដល់ការអភិវឌ្ឈន៍ផ្នែកភាសា និងការសិក្សារបស់គេ។

ជំងឺផ្លូវចិត្ត

បញ្ហារផ្លូវចិត្តនិងឥរិយាបទរបស់កុមារក៏អាចប៉ះពាល់ដល់សមត្ថភាពនិយាយស្តីរបស់កុមារដែរ។ កុមារដែលមានការលូតលាស់មិនប្រក្រតី ដូចជា អាកប្បកិរិយាមិនប្រក្រតី ឬក៏មានជំងឺផ្លូវចិត្ត គឺមានការរាំងស្ទះដល់ការអភិវឌ្ឈន៍សម្ថភាពនិយាយឆ្លើយឆ្លងជាមួយអ្នកដទៃ និងការយល់ពីទឹកមុខរបស់គេ។ ដូច្នេះ ប្រសិនបើកូនរបស់អ្នកត្រូវបានរកឃើញថាមានជំងឺផ្លូវចិត្ត អ្នកចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យនូវរាល់ការប៉ះពាល់ដែលជំងឺផ្លូវចិត្តនេះបានបង្ករដល់កូនរបស់អ្នក ដើម្បីរកវិធីព្យាបាលអោយទាន់ពេលវេលា។

ការភ័យខ្លាចមិនហ៊ានចូលចំណោម

04.1 04ការចូលចំណោមគឺមានភាពឧត្ដុង្គឧត្ដមណាស់ក្នុងការអភិវឌ្ឈន៍សមត្ថភាពភាសារបស់កុមារ។ នៅពេលដែលកូនរបស់អ្នកមិនមានឱកាសនិយាយឆ្លើយឆ្លងជាមួយក្មេងដទៃឬមនុស្សធំទេនោះ សមត្ថភាពក្នុងការយល់ពីភាសារបស់គេនឹងមានការអន់ថយ។ កុមារដែលតែងតែមានភាពអៀនខ្មាស់ គឺជាកុមារដែលមានបញ្ហារផ្នែកលូតលាស់នៃភាសា ហើយបញ្ហារនេះកើតឡើងដោយសារគាត់មិនបានអនុវត្តការនិយាយស្តី។ ដូច្នេះដើម្បីជួយអោយកុមាររួចផុតពីការភ័យខ្លាចក្នុងការចូលចំណោម មាតាបិតាត្រូវព្យាយាមបន្ថែមភាពកក់ក្តៅដល់កូន យកចិត្តទុកដាក់ចំពោះកូនអោយបានច្រើនជាងមុន ឧស្សាហ៍សន្ទនាជាមួយកូនជារៀងរាលថ្ងៃ និងផ្សាភ្ជាប់កូនទៅនិងសង្គមអោយបានញឹកញាប់។

ប្រែសម្រួលនិងសង្ខេបដោយ៖ សេង រិទ្ធី

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ