ការ​អភិវឌ្ឍ​រាងកាយ​របស់កុមារ​អាយុ​​ពី ២ ទៅ ១០​ឆ្នាំ

ដោយ CANDICE HUGHES

នៅ​អាយុចន្លោះ​​​ពី​កើត​រហូត​ដល់ ១០​ឆ្នាំ កូន​របស់​អ្នក​បាន​ឆ្លង​កាត់​ការ​លូត​លាស់​  និង​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន។ កូន​របស់​អ្នក​បាន​ផ្លាស់​ប្តូរ​ខាង​ផ្នែក​រាងកាយ ស្មារតី និង​អារម្មណ៍។ ទោះ​ជា​យ៉ាង​ណា ​កុមារ​ទាំង​អស់​មាន​ភាព​ខុស​គ្នា ហើយ​អាច​លូត​លាស់ និង​អភិវឌ្ឍ​ក្នុង​អត្រា​ផ្សេងៗ​គ្នា។ ប្រសិន​បើ​អ្នក​មានក្តី​បារម្ភ​អំពី​ការ​លូត​លាស់ ឬ​ជំនាញ​នានា​របស់​កូន​​អ្នក ចូរ​ទាក់​ទង​គ្រូ​ពេទ្យ​ប្រចាំ​គ្រួសារ​របស់​អ្នក​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ពីការ​អភិវឌ្ឍន៍។

14691893_1185226724876827_4171851985015198867_o

អាយុពី ២ ដល់ ៤​ឆ្នាំ

នៅ​អាយុ ២​ឆ្នាំ កូន​ដែល​​អ្នកបាន​ផ្តល់​កំណើត​​បានឆ្លង​កាត់ការ​ភើ ក្អួត និង​ទន់ខ្សោយ។ យោង​តាម PBS ក្នុង​អាយុ​ប៉ុណ្ណេះ កុមារ​គួរ​ចាប់​ផ្តើម​ចេះ​​រត់​ លោត​នៅនឹង​​មួយ​កន្លែង ទាត់​បាល់ និង​​ដើរ​ចុង​ជើង។ នៅពេល​កុមារ​ឈាន​ដល់​អាយុ ៣ឆ្នាំ កុមារ​នឹង​អាច​មាន​សមត្ថភាព​ធ្វើ​រឿង​រ៉ា​វ​កាន់​តែ​ច្រើនជាង​នេះ រួម​ទាំង​គូរ​រង្វង់ និង​គូររូប ដោត​អង្កាំ បើក​ទំព័រ​សៀវភៅ​ដែល​គាត់​ចូល​ចិត្ត ឬ​កាន់​ខ្មៅដៃ​ដោយ​ប្រើ​ម្រាមដៃ​តូចៗ​របស់គាត់​ជំនួស​ឲ្យការ​កាន់​នឹង​ដៃ។ PBS ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​អាយុ ៤​ឆ្នាំ ភាព​ត្រឹម​ត្រូវ​របស់គាត់​​ក្នុង​​ចលនា​​​តូច​តាច នឹងកើនឡើង​យ៉ាង​ខ្លាំង ដោយ​អាច​ឲ្យ​គាត់​បង្កើត​ជា​សត្វពស់ និង​វត្ថុ​ផ្សេងៗ​ពី​ដីឥដ្ឋ និងដាក់​ឧបករណ៍​លេង​ទៅក្នុង​រន្ធ។ គាត់​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​ដូច្នេះគាត់​​អាច​ដើរ​ថយ​ក្រោយ ឡើង​និង​ចុះ​ជណ្តើរ​ដោយ​គ្មាន​ជំនួយ និងអាច​​ដាំ​ដូង​បាន។

14701022_1185226728210160_2151181498858697080_o

អាយុពី ៥​ ដល់ ៦ឆ្នាំ

កូន​អាយុ ៥​ឆ្នាំ​របស់​អ្នក​នឹងធ្វើ​ឲ្យ​លោក​អ្នក​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ជំនាញ​ដែល​អភិវឌ្ឍន៍​ថ្មី​របស់​គាត់។ PBS បាន​ឲ្យ​ដឹង​ថា គាត់​នឹង​អាច​មាន​សមត្ថភាព​ប្រើ​ប្រាស់​កន្ទ្រៃ​ដើម្បី​កាត់​ និង​ចាប់​ផ្តើម​សរសេរ​អក្សរ​បាន។ បណ្តាញ​ជាតិ​ដើម្បី​ការ​ថែទាំ​កុមារ (The National Network for Child Care) ឲ្យដឹង​ថា នៅអាយុ ៥​ឆ្នាំ កូន​របស់​អ្នក​ដែល​​រៀន​នៅ​ថ្នាក់​មតេ្តយ្យ នឹង​មាន​សមត្ថភាព​ស្លៀក​ពាក់​ដោយ​ខ្លួន​ឯង ជិះ​កូន​កង់​ដែល​មាន​កង់បី ប្រើ​កាំបិត និង​សម លោត​រំលង​ខ្សែ​ និង​ចាប់​ផ្តើម​ស្វែង​រក​អត្ថ​ប្រយោជន៍​នៅ​ក្នុង​សកម្មភាព​នានា​ដូច​ជា ការ​រាំ ឬ​ដាំ​ក្បាល​ចុះ​ក្រោម និង​​ឥរិយាបថដាំដូង​​ផ្សេង​ទៀត។ នៅពេល​កុមារ​ឈាន​ដល់​អាយុ ៦​ឆ្នាំ គាត់​អភិវឌ្ឍ​​ជំនាញ​បោះ និង​ចាប់​ សមត្ថភាព​ចង​ខ្សែ​ស្បែក​ជើង និង​ជិះ​កង់​ដែល​មានកង់​ពីរ​។ Kids Growth បាន​ឲ្យ​ដឹង​ថា កុមារ​ក៏​នឹង​ចាប់​ផ្តើម​ជំនាញរៀនសូត្រ​​ដែល​ពាក់​ព័ន្ធ​នឹង​កីឡា​​​មួយ​ចំនួន​ផង​ដែរ​ដូច​ជា កីឡា​បាល់​ទាត់ ឬ​បេស្បល​ជា​ដើម។

photo_2016-09-27_17-10-24

អាយុពី ៧ ដល់ ១០​ឆ្នាំ

ខណៈ​ពេល​ដែល​កូន​របស់​អ្នក​កំពុង​លូត​លាស់ គេហទំព័រ Medline Plus ឲ្យ​ដឹង​ថា ធ្មេញ​ព្រៃ​កូន​របស់អ្នក​នឹ​ង​ចាប់​ផ្តើម​បាត់​បង់​នៅ​អាយុ​ចន្លោះ​ពី ៧ ទៅ ១០​ឆ្នាំ ហើយធ្មេញ​ស្រុក​នឹង​ចាប់​ផ្តើម​ដុះ​មក​វិញ។  នៅ​អាយុ ១០ ឆ្នាំ កូនរ​បស់អ្នក​អាចសូម្បីតែ​​ចាប់​ផ្តើមមាន​ដុះ​រោម​​ប្រដាប់​បន្ត​ពូជ និង​រោម​ក្លៀក ហើយ​ចំពោះ​កុមារីវិញ វដ្ដ​រដូវ​ដំបូង​អាច​នឹង​ចាប់​ផ្តើម​កើត​មាន។ កូន​របស់​អ្នក​ក៏​នឹង​កាន់​តែ​ស្ទាត់​ជំនាញ​ខាង​ជំនាញ​នានា​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​កីឡា​ជា​ក្រុម ហើយ​សូម្បី​តែ​អាច​លេង​កីឡា​​មួយ ឬ​ធ្វើ​សកម្មភាព​រាង​កាយ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។

ការលើក​ទឹក​ចិត្ត​ការ​អភិវឌ្ឍ​រាង​កាយ

ក្នុង​នាមជា​អ្នក​ថែទាំ​កុមារ​ម្នាក់ មាន​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​បន្ថែម​​ដល់​ការ​អភិវឌ្ឍ​រាង​កាយ​របស់​កូន​អ្នក។ លោក Sean Brotherson អ្នក​ឯក​ទេស​​ខាង​វិទ្យា​សាស្រ្ត​គ្រួសារ​នៅ​សាកល​វិទ្យា​ល័យ North Dakota State និយាយថា ទិដ្ឋភាព​សំខាន់​បំផុត​នៃ​ការ​ជួយ​កុមារ​ឲ្យ​អភិវឌ្ឍ​ខាង​រាង​កាយ រួម​មាន​សកម្មភាព​ជាច្រើន​ តាមរយៈ​ការ​​​ជួយផ្តល់​ឲ្យ​កូនៗ​របស់​អ្នក​នូវ​ប្រដាប់​ប្រដារ​ក្មេង​លេង​បែប​ច្នៃ​ប្រឌិត និងធ្វើ​ឲ្យ​ប្រាកដ​ថា កូន​របស់អ្នក​មាន​ទំនាក់​ទំនង​ច្រើន​ជាមួយ​មនុស្ស​ចាស់ និង​កុមារ​ផ្សេង​ទៀត។ ដូច​គ្នា​នេះ​ដែរ លោក Sean Brotherson បាន​ផ្តល់​យោបល់ឲ្យលោក​​​អ្នក​ផ្តល់​​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បានច្រើន​ដល់​កូន​របស់​អ្នក រួម​ទាំង​ឱកាស​គ្រប់​គ្រាន់​ក្នុងការ​ឡើង លោត រត់ រំលង រុញ និង​ទាញ។ ប្រសិន​បើ​អ្នក​មិន​មាន​ឧបករណ៍ និង​របស់​ក្មេង​លេង​នានា​នៅ​ផ្ទះ​​សម្រាប់​គោល​បំណង​នេះ ចូរ​នាំកូនរបស់អ្នក​ទៅកាន់សួន​ឧទ្យាន​ក្នុង​មូលដ្ឋាន​ ឬ​​ទៅ​កន្លែ​ហាត់​ប្រាណ ដើម្បី​ឲ្យ​កូន​របស់​អ្នក​​បញ្ចេញ​សកម្មភាព​ផ្នែក​រាងកាយ។

14612411_1185226731543493_6507088832795004893_o

សុវត្ថិភាពកូន​របស់​អ្នក

ការ​ធ្វើ​ឲ្យ​​ប្រាកដ​ថា​កូនរបស់​អ្នក​មាន​សុវត្ថិភាព អាច​ជួយ​ធានា​បាននូវ​ការ​អភិវឌ្ឍន៍​ផ្នែក​សុខភាព។ ចូរ​បង្កើត​វិធាន​តឹង​រឹង និង​ច្បាស់​លាស់​ដែល​បង្កើតឲ្យ​មានការ​លេង​ប្រកប​ដោយ​សុវត្ថិភាព ហើយ​អនុវត្ត​វិធាន​ទាំង​នោះ​ឲ្យ​បាន​ជាប្រចាំ។ យោង​តាម​​គេហទំព័រ Kids Growth ចូរ​បង្រៀន​កូនរបស់​អ្នកឲ្យ​ចេះ​ហែល​ទឹក​នៅ​អាយុ​ប្រហែល ៦​ឆ្នាំ ដើម្បី​ធានា​​បាន​នូវ​សុវត្ថិភាព​ពី​ការ​លង់​ទឹក ហើយ​ក៏​អនុវត្ត​វិធាន​នានា​នៅ​អាង​ហែលទឹក និង​ការ​ហែល​ទឹក​ឲ្យ​បាន​តឹងរឹងផង​ដែរ។ ជានិច្ចកាល ចូរ​ប្រាកដថា កូន​របស់​អ្នក​ពាក់ឧបករណ៍​ការពារ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​នានា​ដូច​ជា ពាក់​ពួក​ការពារ​នៅពេល​ជិះ​កង់​ជា​ដើម។ ចូរអនុវត្ត​វិធានការ​​សុវត្ថិភាព​នៅ​ពេល​ចាកចេញ​ទៅ​ និង​មកពីសាលា​រៀន។

រក្សាសិទ្ធ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ

ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
ការអភិវឌ្ឍរាងកាយរបស់កុមារអាយុពី ២ ទៅ ១០ឆ្នាំ
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍 https://goo.gl/maps/1Kbes4JaFskKjBuK8
📍 https://goo.gl/maps/1Kbes4JaFskKjBuK8
📍 https://goo.gl/maps/jobNkeknn2Fe1wy48
📍 https://goo.gl/maps/jobNkeknn2Fe1wy48
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy