កំហុសដ៏គ្រោះថ្នាក់ចំនួន ៩ ដែលមនុស្សបង្កើតឡើង នៅពេលផ្តល់ការសង្គ្រោះបឋម

យើង​​​​ស្ទើរ​តែទាំង​អស់​គ្នា​ចង​ចាំ​នូវ​រឿង​រ៉ាវ​ជា​មូលដ្ឋាន​មួយ​ចំនួន​អំពី​វិធាន​នៃការ​ផ្តល់​ការ​សង្គ្រោះ​បឋម។ ប៉ុន្តែ​តើ​ចំណេះ​ដឹង​របស់​យើង​ត្រឹ​ម​ត្រូវ​ដែរឬ​ទេ ឬ​ក៏​ថា​តើ​អ្វី​ដែល​យើង​ដឹងគឺជា​ចំណេះ​ដឹង​រប៉ាត់រប៉ាយ​ពេក​ទេ សម្រាប់ជា​ប្រយោជន៍? Ilya Boyko អ្នក​ឯកទេស​ខាង​ផ្នែក​សង្គ្រោះ​បឋមពន្យល់​អំពី​កំហុស​ដែល​កើតមាន​ឡើង​យ៉ាង​ទូលំទូលាយ​ និង​គ្រោះ​ថ្នាក់​បំផុត​ដែល​មនុស្ស​បង្ក​ឡើង​នៅពេល​ផ្តល់​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ទៅ​កាន់​មនុស្ស​ផ្សេង​ទៀត។

នៅ Bright Side យើងសូម​ផ្តល់​អនុសាសន៍ឲ្យ​យក​ចិត្ត​ទុកដាក់​ដល់​វិធាន​សាមញ្ញៗ​ទាំង​នេះ ពោ​ល​គឺ​វិធាន​ទាំង​នេះ​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​មនុស្ស​​បាន។

photo_2016-09-27_17-10-241. ការ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​លោក​អ្នក​បែក​ញើស​នៅពេល​លោក​អ្នក​ឡើង​កម្តៅ​ជា​គំនិត​មិន​ល្អ

1

នៅ​ពេល​លោក​អ្នក​ឈឺ ការ​​អារម្មណ៍​ថា​ក្តៅ​ខ្លួន​ និង​​​រងា​ញាក់​​ក្នុង​​ពេល​ជាមួយគ្នា បង្ហាញថា សីតុណ្ហភាព​ក្នុង​ខ្លួនរបស់​អ្នក​កំពុងកើនឡើង។ នៅពេល​យើងយក​អ្វី​មក​រុំ​ខ្លួន​ ដើម្បី​ឲ្យ​កក់​ក្តៅ​នោះ សីតុណ្ហភាព​របស់​យើងនឹង​កើនឡើង​កាន់តែ​ខ្លាំង។ បើទោះជា​​កំដៅ​ជួយ​យើង​ឲ្យ​​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​ក៏​ដោយ ក៏​សីតុណ្ហភាព​ក្នុង​ខ្លួន​ដែល​កើន​ឡើង​ខ្ពស់ជាង ៣៨​អង្សា ពិតជា​ប៉ះ​ពាល់ដល់​រាង​កាយ​ជា​ជាង​ជួយ​ដល់​រាងកាយ។

ប្រសិន​បើ​អ្នក​មាន​សីតុណ្ហភាព​ខ្ពស់ រួមទាំង​រងា​ញាក់​ផង​នោះ អ្នក​ចាំ​បាច់​ត្រូវតែ​ធ្វើ​ឲ្យ​ខ្លួនប្រាណរបស់​អ្នក​ងាក​មក​រក​​ត្រជាក់​មក​វិញ​ប្រសើរ​ជាង​ធ្វើ​ឲ្យ​កាន់​តែ​ក្តៅ។

 

2. ចូរ​កុំ​​ដាក់​អ្វី​មួយ​ទៅ​ក្នុង​មាត់​របស់​អ្នក​ដែល​កំពុងកើត​ជំងឺ​ឆ្កួត​ជ្រូក ឬ​ស្កន់​ជាន់

2

លោក​អ្នក​អាច​ធ្វើ​ឲ្យ​ធ្មេញ​របស់​អ្នក​ណា​ម្នាក់​បាក់ ប្រសិន​បើ​លោក​អ្នក​ដាក់​អ្វី​មួយ​ទៅ​ក្នុង​មាត់​របស់​គេ។ ក្នុង​អំឡុង​ពេល​ប្រកាច់ (ញាក់) អ្នក​ដែល​កើត​ជំងឺ​ឆ្កួត​ជ្រូកមិន​អាច​ខាំ​អណ្តាត​ខ្លួន​ឯង​នោះទេ ដោយ​សារការ​ប្រកាច់​នោះត្រូ​វបានជំរុញ​ដោយ​កម្លាំង​ខ្លាំង។ ពួកគេ​អាច​ត្រឹមតែ​ខាំ​អណ្តាត​របស់​ខ្លួន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​ការណ៍​នេះ​នឹង​មិនបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ណា​មួយ​នោះ​ឡើយ។ អ្វី​ដែល​ប្រសើរ​បំផុត​ដែល​លោក​អ្នក​អាច​ធ្វើ​ដើម្បី​ជួយ​ពួក​គេ​នោះ​​គឺ​យក​អ្វី​ដែល​ទន់ៗ​ទៅ​ទ្រាប់ក្បាល​របស់​ពួកគេ ដោយសារ​ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ជៀស​ផុត​ពី​ការ​ទទួល​រង​ការប៉ះ​​ទង្គិច​ក្បាល​ណាមួយ​ដែល​បង្ក​ឲ្យ​របួស​ដល់​ខួរក្បាល។ នៅពេលការ​ប្រកាច់​នោះចប់ ចូរ​បង្វិល​​​ពួក​គេឲ្យដេក​ចំហៀង​​វិញ។

3. កុំលាប​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ភ្លាមៗ​នៅ​កន្លែង​ដែល​រលាក

3

នៅពេលរលាក​ស្បែក​ ស្បែក​ទទួល​រង​កម្តៅ​ខ្លាំងជ្រុល​​​ដែលធ្វើ​ឲ្យ​កម្តៅ​ចូល​ជ្រៅ​ទៅ​ក្នុង​កោសិកា​​រាង​កាយ។ អ្វី​​ដ៏​ប្រសើរ​បំផុត​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ស្ថានភាព​នេះ​គឺ​ដាក់​ត្រាំ​កន្លែង​ដែល​រលាក​នោះ​ទៅក្នុង​ទឹក​ត្រជាក់​រយៈ​ពេល​ប្រហែល ១៥​នាទី។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​កម្តៅ​​ដែល​ខ្លាំង​ជ្រុល​​​នោះ​សាយ​ភាយ​ចេញ​មក​​វិញ។ ចូរ​កុំ​លាប​អ្វី​មួយ​ភ្លាម​ៗ​នៅ​​លើ​ស្បែក ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​កម្តៅ​មិន​អាច​សាយ​ភាយ​ចេញ​មក​វិញ​បាន។ ការ​លាប​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​រយៈ​ពេល ២០​នាទីក្រោយ​មក ឬ​យូរ​ជាង​នេះ។

4. ចូរ​កុំ​អូស​ទាញ​អ្នក​​​ដែល​អាច​រង​របួស​នៅ​ទីកន្លែង​ណា​មួយ​ដោយ​គ្មាន​វត្តមាន​អ្នក​វិជ្ជាជីវៈ​ផ្នែក​វេជ្ជសាស្រ្ត

4

ប្រសិនបើ​ឧប្បតិ្ត​ហេតុ​កើត​ឡើង​នៅតាម​ផ្លូវ ចូរ​កុំ​ប៉ះពាល់​អ្នក​រង​របួស ហើយ​កុំ​ព្យាយាម​ទាញ​​ពួក​គេ​ចេញ​ពី​រថយន្ត​ដោយ​ខ្លួន​​អ្នក​ផ្ទាល់។ ទង្វើ​របស់​អ្នក​នឹង​គ្រាន់​តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ វិធាន​នេះ​អាច​រំលោភ​បាន​លុះ​ត្រា​តែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​បំផុត​ ដូច​ជា​ប្រសិន​បើ​រថយន្ត​ត្រូវ​ភ្លើង​ឆេះ​ជា​ដើម។ ខាង​ក្រោម​នេះ​​​គឺ​ជា​អ្វី​ដែល​លោក​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើជំនួស​ឲ្យ​ការ​ប៉ះពាល់ ឬ​អូស​ទាញ​អ្នក​រង​គ្រោះ៖

  • ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់។
  • ប្រសិន​បើ​លោក​អ្នក​អាច​ធ្វើបានបញ្ឈប់​ម៉ាស៊ីនរថយន្តហើយ​កាត់​ផ្តាច់​ថាមពល​ពី​អាគុយ​រថយន្ត។
  • បញ្ឈប់​ការ​ហូរ​ឈាម។
  • ជួយ​ជន​រងគ្រោះឲ្យរក្សា​ភាព​ស្ងប់​ស្ងាត់។TK3

    5. ប្រសិនបើអ្នកណាម្នាក់ឈ្លក់ ចូរកុំរឹតខ្នងរបស់គាត់5

    ប្រសិន​បើ​លោក​អ្នក​រឹត​ខ្នង​អ្នក​ឈ្លក់​ អ្នក​នឹង​កាន់​តែ​បង្ក​ឲ្យ​អ្វីដែល​កំពុង​ជាប់​នៅក្នុង​បំពង់​ខ្យល់​ ​កាន់​តែ​​​ធ្លាក់​ចូល​​​​ក្នុ​ងបំពង់​ខ្យល់​របស់​ពួក​គេ​បន្ថែម​ទៀតប៉ុណ្ណោះ។ អ្វី​ដែល​លោក​អ្នក​គួរ​ធ្វើ​​ជំនួស​ឲ្យ​ការ​រឹត​ខ្នង​នោះ​គឺ​​ជួយ​អ្នក​ដែល​ឈ្លក់​នោះ​ឲ្យ​អោនចុះ ធ្វើ​ឲ្យ​​ប្រាកដ​ថាពួក​គេ​រក្សា​ភាពស្ងប់​ស្ងាត់ ហើយ​ប្រាប់​ពួកគេ​​ឲ្យ​ដក​ដង្កើម​ចូល​យឺតៗ​វែង​ៗ​​ពីរ​ដង។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​បន្ធូរ​បន្ថយការ​ឈ្លក់​នោះហើយ​ជួយ​ឲ្យ​វត្ថុ​ដែល​រាំ​ង​ស្ទះ​បំពង់​ខ្យល់របស់​ពួក​គេ​ចេញមក​ក្រៅវិញ។

6.ចូរ​កុំ​ព្យាយាមទាញ​អណ្តាត​របស់​មនុស្ស​ដែល​​កំពុង​សន្លប់

6

ការ​ដេកផ្ងារបង្ក​​គ្រោះ​ថ្នាក់​ដល់​អ្នក​ដែល​កំពុង​សន្លប់ ដោយ​សារ​​អណ្តាត​របស់​ពួក​គេ​អាច​ធ្លាក់ចុះ​ និង​បិទ​ផ្លូវ​ដង្ហើម​របស់​ពួកគេ។ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថាបញ្ហា​នេះ​មិន​ឲ្យ​កើត​ឡើង​នោះ គឺ​គ្រាន់​តែ​​​បង្វិល​អ្នក​រងគ្រោះ​ឲ្យ​ដេក​ចំហៀង ឬ​បង្វិល​ក្បាល​របស់​ពួក​គេ​ត្រលប់​មក​វិញ​ប៉ុណ្ណោះ។ លោក​អ្នក​មិន​គួរ​ព្យាយាម​ទាញ​អណ្តាត​​​ចេញ​ក្រៅ​មាត់​របស់​ពួកគេ​ឡើយ។

7. ចូរ​កុំ​ចង​ក្រណាត់​សម្រាប់ឃាត់​ឈាម​លើ​​របួស ប្រសិន​បើ​ការ​ហូរឈាម​នោះ​មិនមែនបណ្តាល​មក​ពី​ការ​ដាច់​សរសៃ​អាក់ទែ​

7

ការ​ហូរឈាម​ដែលបណ្តាលមក​ពី​ដាច់​សរសៃរ​​អាក់ទែ​ ងាយ​ស្រួលដឹង​ណាស់ ហើយ​មិន​មែន​អាស្រ័យ​លើ​ពណ៌​របស់​ឈាម​​ដូច​ដែល​អ្នក​អាចធ្លាប់​បាន​ដឹង​នៅ​​​សាលា​រៀននោះឡើយ។ នៅ​ក្នុង​សរសៃអាក់ទែ​ ឈាម​ត្រូវ​បានច្របាច់​នៅ​ក្នុង​ល្បឿន​ដ៏​លឿន​ស្ថិត​ក្រោម​សម្ពាធ ដូច្នេះ​ឈាម​​ហូរ​ចេញ​ពី​របួសមិន​មែន​ហូរ​ចេញ​យឺតៗ​នោះ​ទេ ប៉ុន្តែ​​ហូរ​ចេញ​លឿន​ដូច​ទៅ​នឹង​ប្រភព​ទឹកដូច្នេះ​ដែរ។ នៅក្នុង​ករណី​បែប​នេះ លោក​អ្នក​ចាំ​បាច់​ត្រូវ​សង្កត់​សរសៃ​អាក់ទែ​នៅលើ​ក្រលៀន ឬ​ស្ថិត​នៅក្រោម​ក្លៀក​ភ្លាមៗ ហើយទាញ​អវៈយវៈឲ្យខិត​មក​​ជិត​​ដង​ខ្លួន ដោយ​ប្រើ​ប្រាស់​ក្រណាត់​សម្រាប់​ចង​ឃាត់​ឈាម ឬ​ខ្សែ​ក្រវ៉ាត់​រុំ​ជុំ​វិញ​សំលៀក​បំពាក់​។ ប្រសិន​បើមាន​ហូរ​ឈាម​ចេញ​ពីសរសៃ​វ៉ែន គួរ​​យក​បង់​មក​រុំ ប៉ុន្តែ​មិន​ប្រើ​ប្រាស់​​ក្រណាត់​សម្រាប់​ចង់​ឃាត់​ឈាម​ទេ ដោយ​សារ​ការ​​ប្រើ​ក្រណាត់​សម្រាប់​ចង់​ឃាត់​ឈាម​នេះ អាច​បណ្តាលឲ្យ​ឈាម​ហូរ​ចេញ​ពី​អវៈយវៈ​ ដែល​ក្រោយ​មក​មិនអាច​​ជួយ​ឲ្យ​ឈាម​ហូរ​ចូល​វិញ​បាន។

8. ចូរ​កុំ​ត្រដុស​ផ្នែកនៃ​រាង​កាយ​ដែល​រង​​គ្រោះ​ដោយសារ​ការ​​ត្រជាក់​ខ្លាំង

8

នៅ​ពេល​ដែល​យើង​ត្រដុស​ចុង​ដៃចុង​ជើង​ដែល​រង​ការ​ត្រជាក់ខ្លាំង យើង​ធ្វើ​ឲ្យខូច​ដល់​សរសៃ​កាពីលែរ​របស់​យើង ដែល​បណ្តាល​ឲ្យ​ស្ថានភាព​មាន​ភាព​អាក្រក់​ឡើង។ ទឹក​ក្តៅ​ក៏ជា​វិធីសាស្រ្ត​មួយ​ជួយ​ដល់​យើង​ក្នុងករណី​នេះ​ដែរ។ ប្រសិន​បើ​លោក​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ត្រជាក់​ខ្លាំង​ពេក លោក​អ្នក​គួរ​ព្យាយាម​កំដៅ​ផ្នែក​នៃ​រាងកាយ​ដែល​រង​គ្រោះ​នោះ​យឺតៗ ដោយ​ដាក់​ដៃ​របស់​លោក​អ្នក​ចូល​ទៅ​ក្នុង​ទឹក​ត្រជាក់ ហើយ​ដំឡើង​សីតុណ្ហភាព​ទឹក​នោះ​សន្សឹមៗ។

9. វាយ​តម្លៃ​សមត្ថភាព​​របស់​លោក​អ្នក ហើយ​គិត​ឲ្យ​សម​ហេតុ​ផល​​មុន​នឹង​លោក​អ្នក​ព្យាយាម​ជួយ​អ្នក​ណាម្នាក់

9

ក្នុង​គ្រា​អាសន្ន ជានិច្ចកាល លោក​អ្នក​គួរ​​ពិចារណា​ជាមុន​ថា​តើ​សកម្មភាព​អ្វី​ដែល​អាច​បង្ក​ឲ្យ​លោក​អ្នក​មានគ្រោះ​ថ្នាក់ ហើយ​លោក​អ្នក​គួរ​ជួយ តែ​នៅ​ពេល​ដែល​លោក​អ្នក​ប្រាកដ​ថា អ្នក​នឹង​មិនបង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់ខ្លួន​លោក​អ្នក​ផ្ទាល់​​តែ​ប៉ុណ្ណោះ​ នៅពេល​ដែល​លោកអ្នកជួយ​គេ។ ឧទាហរណ៍ ប្រសិន​បើ​លោក​អ្នក​ប៉ះ​ពាល់​មនុស្ស​ដែល​ទទួល​រង​ការ​ឆក់​អគ្គិសនី នៅពេល​នោះជន​រង​គ្រោះ​នឹង​មាន​ដល់​ទៅ​ពីរ​នាក់ មិន​មែន​តែ​ម្នាក់​នោះ​ទេ។ ក្នុង​ករណី​នេះ លោក​អ្នក​ចាំ​បាច់​ត្រូវ​បិទ​ផ្តាច់​ចរន្ត​នៅ​ឯ​ប្រភព​អគ្គិសនី ឬ​ប្រើ​ប្រាស់​ឧបករណ៍​ធ្វើ​ពី​ឈើ ដើម្បី​បំបែក​ជន​រងគ្រោះ​ចេញ​ពី​ប្រភព​ចរន្ត។

លោក​អ្នក​ចាំ​បាច់​ត្រូវ​ចង​ចាំ​ថា ក្នុង​ករណី​គ្រាអាសន្ន​ណា​មួយ សកម្មភាព​នានា​ដែល​មិន​បានគិត​ដល់ អាចកាន់​តែ​ធ្វើ​ឲ្យ​​ស្ថានភាព​នោះ​កាន់​តែ​មាន​ភាព​​ធ្ងន់​ធ្ងរ​ជាង​ការ​ដែល​យើង​មិន​ធ្វើ​សកម្មភាព​អ្វី​​សោះ។ គ្រាន់តែ​ទទួល​យក​ដំបូន្មានបាន​ហើយ ប្រសិន​បើ​អ្នក​ប្រាកដ​ថា វា​​នឹង​ជួយបាន​។ ហើយ​ត្រូវ​ទូរស័ព្ទ​ទៅ​រក​សេវា​សង្គ្រោះ​បន្ទាន់​ភ្លាមៗ។

ដកស្រង់និងប្រែសម្រួលពី​គេហទំព័រ BrightSide.me

photo_2016-09-27_17-10-24