តើពន្លឺរបស់ទូរស័ព្ទស្មាតហ្វូនជះឥទ្ធិពលដល់ខួរក្បាល និងខ្លួនប្រាណរបស់អ្នកយ៉ាងដូចម្តេច?

ដោយ Kevin Loria និង Skye Gould

  • មាន​អ្វី​មួយ​ដែល​មាន​អំណាច​មិន​គួរ​ឲ្យ​ជឿ​អំពី​ពន្លឺ​ពណ៌​ខៀវ​ដែល​អ្នក​រចនា​​អេក្រង់​ទូរស័ព្ទ​ស្មាត​ហ្វូន​ ធេប្ល៊ីត​ និង​កុំព្យូទ័រ​យួរ​ដៃ​របស់​យើង អាច​បង្កើត​ឡើង​បាន។ ពន្លឺ​នៅក្នុង​អេក្រង់ទាំង​នេះ​​បញ្ចេញ​យ៉ាង​ខ្លាំង​ដែល​យើង​អាច​មើល​ឃើញ​អេក្រង់​ទាំង​នោះ​សូម្បីតែ​នៅពេលថ្ងៃ​ដែល​មាន​ពន្លឺ​ថ្ងៃ។ នៅពេល​យប់ អេក្រង់​មានពន្លឺ​គ្រប់​គ្រាន់​ល្មម​ដែល​​អាច​ត្រូវ​បានប្រៀប​ប្រដូច​បាន​​ទៅ​នឹង​ “បង្អួច​តូច​” មួយ ដែល​ពន្លឺ​ថ្ងៃ​អាច​ជ្រៀត​ចូល​មក​បាន។
  • ហេតុ​ដូច្នេះ​ហើយ​បានជា​ការ​សម្លឹង​មើល​ទូរស័ព្ទ​របស់​លោក​អ្នក​នៅ​ពេល​យប់​គឺជា​ទង្វើ​មិនល្អ​មួយ តែ​ទោះ​ជាយ៉ាង​ណា​​​ វា​មានការ​លំបាក​ក្នុងការ​បញ្ឈប់​ទម្លាប់​នេះ។

3

  • ខ្លួន​ប្រាណ​របស់​យើង​ជា​ធម្មជាតិ​ដើរ​តាម​វដ្ត​មួយ​ដែល​ជួយ​យើង​ឲ្យ​​ដឹង​ខ្លួន​នៅ​ពេលថ្ងៃ និង​ជួយ​យើង​ឲ្យ​ចូល​សម្រាក​នៅពេល​យប់។ ប៉ុន្តែ​នៅពេល​យើង​សម្លឹង​មើល​អេក្រង់​ទាំង​នេះ ​ខណៈ​ពេល​ដែល​យើង​ត្រៀម​ខ្លួន​រួចរាល់ហើយ​ក្នុង​ការ​ចូល​គេង​នោះ ខួរ​ក្បាល​របស់​យើង​មានភាព​ច្របូក​ច្របល់។ ពន្លឺ​នោះ​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ​នៅពេល​ព្រឹក ដែល​បង្ក​ឲ្យ​ខួរ​ក្បាល​​ឈប់​ផលិតអ័រម៉ូន​មេឡាតូនីន​ដែល​ផ្តល់​ឲ្យ​ខ្លួន​ប្រាណ​របស់​លោក​អ្នក​នូវ​សញ្ញា​បញ្ជាក់ថា​ដល់​ “ពេល​វេលា​ត្រូវ​សម្រាក”។ តាមរយៈ​ការ​​រា​រាំង​ផលិតកម្ម​អ័រម៉ូន​មេឡាតូនីន ពន្លឺ​ទូរស័ព្ទ​ស្មាត​ហ្វូន​អាច​រា​រាំង​ដល់​វដ្ដ​ដំណេក​របស់លោក​​អ្នក​ផងដែរ ដូច​ជា​ការ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​ដែល​ស្រដៀង​ទៅ​នឹង​​ការ​អស់​កម្លាំង​ដោយសារ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយដូច្នេះ​ដែរ។ ការណ៍​នេះ​ធ្វើ​ឲ្យ​វា​កាន់តែ​លំបាក​ក្នុងការ​ដេក ហើយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​​ទៅ​តាម​នោះ​ផង​ដែរ។
  • ខាង​ក្រោម​នេះគឺ​ជា​របៀបដែល​ពន្លឺអេក្រង់​ទូរស័ព្ទ​ស្មាត​ហ្វូនប៉ះ​ពាល់​ដល់​លោក​អ្នក៖

5                   Skye Gould/Business Insider

  • ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​រចនា​កម្មវិធី​​បាន​បង្កើត​កម្មវិធី​នានា​ដូច​ជា lux និង​ម៉ូដ​ Night Shift របស់ក្រុមហ៊ុន Apple សម្រាប់​ទូរស័ព្ទ iPhone ដែល​កម្មវិធី​ទាំង​ពីរ​នេះ​កែ​សម្រួល​​កម្រិត​ពន្លឺ​ដែល​បញ្ចេញ​ដោយ​អេក្រង់​ ដើម្បី​ជម្រុះ​ចោល​ពន្លឺ​ពណ៌​ខៀវ​ពី​អេក្រង់​​នៅ​ពេល​វេលា​មួយ​ចំនួន​នៅ​ពេល​ថ្ងៃ។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ទទួល​​បាន​ផល​ល្អ​ពី​ឥទ្ធិពល​នៃ​កម្មវិធីទាំង​នេះ ហើយ​ពន្លឺ​ពណ៌​ទឹក​ក្រូច​​ដែល​កម្មវិធី​ទាំង​នោះ​បង្កើត​ឡើង ពិត​ជា​ជួយ​កាត់​បន្ថយ​​ផល​ប៉ះ​ពាល់​ដល់​ភ្នែក​។ ប៉ុន្តែ​​បើ​ទោះជា​មាន​ការ​ស្រាវ​ជ្រាវ​​មួយ​ចំនួន​ដែល​បង្ហាញ​ថា ពន្លឺ​ស្រទន់​អាច​ជួយ​លើក​កម្ពស់​ដំណេក​​ក្តី ក៏​ការ​សិក្សា​ជាច្រើន​ចាំ​បាច់​​ត្រូវ​ធ្វើ​ឡើង​អំពី​ប្រធាន​បទ​នេះ​ជា​ទូ​ទៅ។
  • បើ​ទោះ​ជា​មាន​​ភាពប្រសើរ​ឡើង​មួយ​ចំនួន​ក្តី ក៏​រឿង​រ៉ាវ​ជា​ច្រើន​ផ្សេង​ទៀត​ដែល​យើង​ធ្វើ​ជាមួយ​ទូរស័ព្ទ​របស់​យើង​ក៏មិន​ជួយ​ឲ្យ​យើង​គេង​លក់​នោះ​ដែរ។ ប្រសិន​បើ​លោក​អ្នក​កំពុង​​​​ត្រៀម​ខ្លួន​​​ចូល​គេង ហើយ​ស្រាប់​តែ​អ៊ីមែល​ការងារ​ពេល​យប់​ជ្រៅ​ត្រូវ​បាន​ផ្ញើ​មក ការណ៍នោះ​អាច​​បំផ្លាញ​ដំណេក​របស់​លោក​អ្នក​ជាង​ការ​បញ្ចប់​​ដំណើរ​ការ​ផលិត​កម្ម​អ័រម៉ូន​មេឡាតូនីន​ទៅ​ទៀត។
  • ប្រសិន​បើ​លោក​អ្នក​អាចបញ្ជា​ខ្លួន​ឯង​​បាន​នោះ ទម្លាប់​ដ៏​​​ប្រសើរ​បំផុត​របស់​លោក​អ្នកគឺ​ត្រូវ​រក្សា​ឲ្យ​ឧបករណ៍​អេឡិច​ត្រូនិច​​ទូទៅ​ឲ្យ​នៅ​ឆ្ងាយ​ពី​លោក​អ្ន​ក​មុ​ន​ពេល​លោក​អ្នក​គេង​លក់ ដោយយ៉ាង​ហោច​ណាស់​​ព្យាយាម​រក្សា​ឧបករណ៍​ទាំង​នោះ​ឲ្យនៅ​ឆ្ងាយ​ពី​គ្រែ​របស់​លោក​អ្នក​។

ប្រែសម្រួលដោយ៖ សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ

📍 https://goo.gl/maps/XapVWXR3XryQ834t5
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍 https://goo.gl/maps/jobNkeknn2Fe1wy48
📍 https://goo.gl/maps/jobNkeknn2Fe1wy48