តើមាតាបិតាគួរជួយកូនដោយរបៀបណាដើម្បីអោយកូនចូលចិត្តរៀនសូត្រ និងមានភាពក្លាហាន?

  

មាតាបិតាគួរផ្សាភ្ជាប់ទំនាក់ទំនងរវាងការសិក្សារបស់កូននៅសាលានិងពេលនៅផ្ទះ ដើម្បីពង្រីកន្ថែមនូវបទពិសោធន៍រៀនសូត្ររបស់កូនអោយកាន់តែទូលំទូលាយជាងការរៀននៅឯសាលា។

  • អ្នកត្រូវដឹងថាធម្មជាតិរបស់កុមារគឺ ឆ្ងល់ច្រើន ដូច្នេះអ្នកត្រូវលើកទឹកចិត្តកូនអោយស្វែងយល់ពីអ្វីដែលកូនឆ្ងល់ និងអោយកូនចេះសួរអោយបានច្រើន
  • អ្នកត្រូវចំណាយពេលវេលានៅជាមួយកូន និងនាំកូនលេងអោយបានច្រើន
  • ត្រូវលើកទឹកចិត្តកូនអោយកូនរៀបរាប់ពីបទពិសោធន៍របស់គេ បង្ហាញពីអារម្មណ៍និងគំនិតរបស់គេ ហើយអ្នកត្រូវពន្យល់គេពីរបៀបដោះស្រាយបញ្ហា និងយកឈ្នះលើភាពលំបាក។