ប្រាំជំហ៊ានដើម្បីចិញ្ចឹមកូនវ័យជំទង់អោយបានល្អ

ដោយ Melissa Lewis

 

ការ​ចិញ្ចឹម​បី​បាច់​ក្មេង​វ័យ​ជំទង់មិន​មែនជា​រឿង​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​​ក៏​មិន​គួរ​​មាន​អារម្មណ៍​ហាក់​ដូច​ជាថា​​អ្នក​កំពុង​ជម្នះ​នឹង​ រឿង​រ៉ាវ​ដ៏​អាក្រក់​​​ម្តង​ហើយ​ម្តង​ទៀតយ៉ាង​ដូច្នេះ​​ដែរ។ ការ​ស្រែក និង​ការ​ស្តី​ប្រដៅ​នឹង​មិន​បាន​ការ​នោះ​ទេ​ជាមួយ​នឹង​​​ក្មេង​ជំទង់​​ដែល​មានចរិតនៅ​ក្មេង​ពិបាក​គ្រប់​គ្រង​នោះ។ ប្រសិន​បើ​អ្នក​ដោះ​ស្រាយ​ជាមួយ​ក្មេង​ជំទង់​ដែលចរិត​មិន​ទាន់​​ចាស់​ទុំ​តាមរយៈ​មធ្យោបាយ​​ត្រជាក់ អ្នក​អាចមានសង្ឃឹមច្រើនថា​នឹង​​ទទួល​បាន​លទ្ធផល​ប្រកប​ដោយភាព​វិជ្ជមាន។

ជំហ៊ាន​ទី១

អ្នកណាក៏ដឹងដែរថាក្មេង​ជំទង់​គឺ​ជា​មនុស្ស​ប្រភេទ​យ៉ាង​ដូម្តេច។ ដូច្នេះ ចូរ​ព្យាយាមរក្សាការ​​ផ្សារ​ភ្ជាប់​ទៅ​នឹង​​អ្វី​ដែល​គាត់​កំពុង​តែ​គិត ដោយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ គាត់​ទទួល​បានការ​យក​ចិត្ត​ទុកដាក់ និង​ការ​យល់​ចិត្ត។ នៅ​ពេល​អ្នក​និយាយ​ទៅ​កាន់​កូន​របស់​អ្នក​ដោយ​វិធី​ដែល​ពោរ​ពេញ​ដោយ​ក្តី​ស្រលាញ់ កូន​ដែលស្ថិត​ក្នុង​វ័យ​ជំទង់​​របស់​អ្នក​នឹង​កាន់តែ​​ចង់​ស្តាប់​អ្នក និង​ទទួក​យក​អ្វី​ដែល​​អ្នក​និយាយ។

6410-001462_XS

ជំហ៊ាន​ទី២

ចូរ​កំណត់​ព្រំដែន និង​រក្សា​ភាព​រឹង​មាំ​ច្បាស់​លាស់។ ក្នុងតំណាក់កាលយុវវ័យ ​គឺជា​ពេល​ដែល​កូនៗ​ចង់​បាន​ភាព​ឯករាជ្យ និង​សេរីភាព ប៉ុន្តែ​ពូកគេ​នៅ​តែ​ត្រូវការការ​ណែនាំ។ ការ​ដាក់​បញ្ជារ​ជា​មូលដ្ឋាន និង​ការ​អនុវត្ត​បទ​បញ្ជារ​ទាំង​នោះ បង្កើត​ឲ្យ​មាន​បរិយាស​នៃ​ការ​គោរព​​នៅក្នុង​ផ្ទះ​របស់​អ្នក ប៉ុន្តែ​ចូរ​កុំ​ភ្លេច​គោរពកូនរបស់​អ្នក​វិញ​ផង។ ប្រសិន​បើ​គាត់​រអ៊ូ​រទាំ​ថា មិត្ត​ភ័ក្តិ​របស់​គាត់​ទាំង​អស់​​មាន​វិន័យ​តិច​ជាង​នេះ ចូរ​ពិរចារណា​ផ្តល់​ពេលវេលា​ឲ្យ​គាត់​បន្ថែម​ទៀត។ ចូរ​ផ្តល់​​រង្វាន់​សម្រាប់​អ្វី​ដែល​គាត់​ធ្វើ​ត្រឹម​ត្រូវ ហើយ​គាត់​ប្រហែលជា​អាច​ចាប់​ផ្តើមធ្វើ​អ្វី​​ដែល​ត្រឹមត្រូវ​នេះ​បន្ថែម​ទៀត​នៅក្នុង​វ័យរបស់ពួកគេ​នេះ។

ជំហ៊ាន​ទី៣

ចូរ​បង្រៀន​គាត់​ឲ្យចេះ​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ ប្រសិន​បើ​អ្នក​ផ្តល់​ឲ្យ​កូន​របស់​អ្នក​នូវ​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ច្រើន និង​ជំនាញ​នានា​ដែល​គាត់​ត្រូវ​ការ​ដើម្បី​គ្រប់​គ្រង​ការ​ទទួល​ខុស​ត្រូវ​នោះ គាត់​ប្រហែល​ជា​នឹង​ចាប់​ផ្តើមប្រព្រឹត្ត​ខ្លួន​ក្នុង​លក្ខណៈ​កាន់​តែ​ចាស់​ទុំ។ ចូរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ស្វែង​រក​ការងារ​ធ្វើ ដូច្នេះ​គាត់​អាច​រៀនសូត្រ​អំពី​ជំនាញ​ថ្មីៗ ហើយ​ពឹង​ផ្អែក​លើ​ការ​សន្សំ​ប្រាក់​របស់គាត់​សម្រាប់​ការ​ចូល​រៀន​មហា​វិទ្យាល័យ ឬ​ការ​ទិញ​រថយន្ត​។ ចូរ​បង្ហាញ​គាត់​អំពី​របៀប​បោក​សំលៀក​បំពាក់ ឬ​ចំអិនអាហារ​សាមញ្ញៗ។ គាត់​នឹង​ចាប់​ផ្តើមលើក​សរសើរ​ចំពោះ​​កម្លាំងថាមពល​​ដែល​បានចំណាយ​លើ​ការ​មើល​ថែទាំ​គាត់​ផ្ទាល់ ហើយគាត់​នឹង​ឈប់​រំពឹង​ថា អ្នក​នឹង​ធ្វើ​អ្វី​​គ្រប់​យ៉ាង​សម្រាប់​គាត់​ត​ទៅ​ទៀត។​

 

ជំហ៊ាន​ទី៤

ចូរ​អនុញ្ញាត​ឲ្យ​គាត់ស្វែង​យល់​អ្វី​ដែល​គាត់​ចង់។ ក្មេង​ជំទង់​​គ្រាន់​តែ​ចូល​ចិត្ត “​ចំណាយ​ពេល​វេលា​ខាងក្រៅ” ប៉ុណ្ណោះ ហើយ​ពេលខ្លះ ​​ចំពោះ​ពេល​វេលា​ដែល​កូន​របស់​អ្នក​ចំណាយលើ​ការ​មិន​បាន​ធ្វើ​អ្វី​ជាក់​លាក់​ណា​មួយ​នោះ ក៏វា​មាន​តម្លៃ​ផងដែរ។ តែប្រសិន​បើ​គាត់​ចេះតែទៅសំកុកនៅតែក្នុងម៉ល (ផ្សាទំនើប) គាត់​ប្រហែល​ជា​នឹង​មិន​ក្លាយ​ជា​មនុស្ស​ដែល​មាន​​ភាព​ចាស់​ទុំ​នោះទេ។ ដោយឡែក ប្រសិន​បើគាត់​កំពុង​លេងហ្គីតា​ខ្លាំងៗ​នៅ​​ក្នុង​បន្ទប់​នោះ គាត់​អាច​កំពុង​រៀន​សូត្រ​មេរៀន​ដ៏​មាន​តម្លៃ​មួយ​អំពី​សេចក្តី​ព្យាយាម។ ចូរ​ផ្តល់​ឲ្យ​កូន​របស់​អ្នក​នូវ​ពេល​វេលា​ដែលគាត់​ត្រូវ​ការ ដើម្បី​ស្វែង​យល់​អំពី​ខ្លួន​គាត់​ផ្ទាល់ និង​ជីវិត​​​ទូទៅ។

ជំហ៊ាន​ទី៥

ចូរ​ទុក​ឲ្យ​គាត់​​ទទួល​រង​ការ​បរាជ័យ​ផង។ ភាព​ចាស់​ទុំ​កើត​មក​ពី​ការ​រៀន​សូត្រ​អំពី​មេរៀន​ជីវិត ហើយ​កូន​របស់​អ្នក​នឹង​មិន​មាន​ឱកាស​រៀន​សូត្រ​ពី​កុំ​ហុសរបស់​គាត់​នោះ​ទេ ប្រសិន​បើ​អ្នក​ជួយ​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​របស់គាត់​ ឬ​​ទប់​ស្កាត់​គាត់​ពី​ការ​ប្រថុយ​ប្រថាន​ដែល​ល្អ​​នានា។ ចូរ​គាំ​ទ្រ​​ដល់​បំណង​ប្រាថ្នា​របស់​គាត់ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​​មួយ​ចំនួន​ដោយ​ខ្លួន​គាត់​ផ្ទាល់ ហើយ​ក្រោយ​មកដក​ខ្លួន​ចេញ​បន្តិច​វិញ។ ប្រសិន​បើ​គាត់ចង់​គេច​ម៉ោង​រៀន​រាំ​នៅ​សាលា​ដោយសារ​គាត់​មាន​អារម្មណ៍ថា ការ​រាំ​នោះ​មាន​ភាព​បុរាណ​ជ្រុល​សម្រាប់​រសជាតិ​របស់គាត់ ចូរ​កុំឈ្លោះគ្នា​ដោយ​សារ​តែ​បញ្ហា​នេះ។​ នៅពេល​គាត់​អាយុ​កាន់តែ​ច្រើន​ គាត់​ប្រហែល​ជា​នឹក​ឃើញ​រឿង​នេះ​ឡើង​​វិញ ហើយ​ដឹង​ថា គាត់​ខក​ខាន​​ដោយ​សារ​ការ​មិនបាន​ត្រៀម​ខ្លួន និង​ការ​មិនចូល​រួមក្នុងថ្នាក់មួយនេះ។ ប្រសិន​បើ​គាត់​នឹក​ឃើញ និង​ដឹង​​ខ្លួន​យ៉ាង​ដូច្នេះ​មែន គាត់​នឹង​ដឹង​ថា​មិន​ត្រូវបង្កើត​ឲ្យ​មាន​កំហុស​ប្រហាក់​ប្រហែល​គ្នា​នេះ​ទៀត​ឡើយ​​នៅថ្ងៃ​អនាគត​។

ត្រូវប្រយ័ត្ន

បើ​ទោះ​ជា​ការកំណត់​ព្រំដែន​​​អាច​ជួយ​រក្សា​ក្មេង​ដែល​មិន​ទាន់​មានភាព​ចាស់​ទុំ​ឲ្យ​ស្ថិត​នៅ​ក្រោម​បង្គាប់ក្តី ​លោក​បណ្ឌិត John McKinnon ព្រមាន​​អំពី​ការ​បណ្តោយ​ពេក និងការ​រឹត​បន្តឹង​ពេក​ផងដែរ។ ប្រសិន​បើ​លទ្ធផល​នៃ​ឥរិយាបថ​របស់គាត់​មានភាព​មិន​សម​រម្យ ឬ​អ្នក​មិន​​បាន​ឲ្យ​​​ពួក​គេ​ទទួល​ស្គាល់​នូវ​​លទ្ធផល​នៃ​ឥរិយាបថ​ទាំង​នោះ​ទេ អ្នក​នឹង​បាត់​បង់​ការ​ជឿ​ទុក​ចិត្ត​ទាំង​អស់។ បញ្ហា​ឥរិយាបថ​មួយ​ចំនួនមានភាព​ខុស​ពី​ឥរិយាប​ថ​ធម្មតា។ ចូរ​​ព្យាយាម​ស្វែង​រក​ការ​ប្រឹក្សា​សម្រាប់ក្មេង​​ជំទង់​ណា​ដែល​កំពុង​ចូលរួម​ប្រព្រឹត្តិ​សកម្មភាព​ដែល​គ្រោះ​ថ្នាក់​នានា។

ដំបូន្មានបន្ថែម

អ្នក​ចិត្ត​វិទ្យា​ខាង​ផ្នែក​កុមារ​លោក Kenneth N. Condrell ពន្យល់​ថា ការ​តវ៉ា​មិន​ស្តាប់​បង្គាប់​​គឺជា​ធម្មជាតិ​ដែលតែងតែ​កើត​ឡើង​ចំពោះ​ក្មេង​វ័យ​ជំទង់​នានា។ ចូរ​ឲ្យ​កូន​របស់​អ្នក​​បង្ហាញ​ភាព​ឯករាជ្យ​ដែល​កំពុង​កើន​​ឡើង​របស់គាត់​តាម​វិធី​ដែល​សម​រម្យ។ ប្រសិន​បើ​វា​មិន​មានផល​ប៉ះ​ពាល់​អវិជ្ជមាន​ចំពោះ​អនាគត​របស់គាត់​ វា​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុងការ​មិន​​ប្រឆាំង​ទៅ​នឹង​ការ​បង្ហាញ​ពី​ភាព​ឯករាជ្យ​នោះ​។

ការ​ចិញ្ចឹម​ក្មេង​ជំទង់​ដែល​មាន​ភាព​ចាស់​ទុំ​មានការ​ពាក់​ព័ន្ធ​លើស​ពី​ការ​ប្រាស្រ័យ​ទាក់ទង និង​វិន័យ។ ការ​​សម្រួល​ឥរិយាបថរបស់ឪពុកម្តាយផ្ទាល់ គឺមានភាពចាំបាច់ណាស់ ប្រសិន​បើ​អ្នកចង់បង្កើត​ជា​គំរូ​​មួយ ដែល​​ក្មេង​ជំទង់​​​​​អាច​រៀនសូត្រ​ និង​គោរព​តាមឆាប់​រហ័ស​នោះ។

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ