មូលហេតុដែលលោកអ្នកគួរឲ្យ កូនអ្នកចូលរួមកម្មវិធី Spelling Bee

3-1ការ​លើក​ទឹក​ចិត្ត​កូន​របស់​លោក​អ្នក ​ឲ្យ​ចូល​រួម​​ប្រកួ​ត​ប្រជែង​ក្នុង​កម្មវិធី Spelling Bee អាច​ជួយ​​ផ្តល់​​​អត្ថ​ប្រយោជន៍​មួយ​ចំនួន ដោយ Spelling Bee មិន​ត្រឹម​តែ​ផ្តល់​បទ​ពិសោធ​ន៍ផ្នែកអប់រំ​ដ៏​មាន​តម្លៃ ​​សម្រាប់​កូន​របស់​លោក​អ្នកប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ក៏​អាច​ឲ្យ​កូន​របស់​លោក​អ្នក ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​​​ដ៏​ល្អ​មួយ​ផងដែរ ហើយមានអត្ថ​ប្រយោជន៍​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​​ ទទួល​បាន​ពី​សកម្មភាព​​កំសាន្ត​​នេះ​។
ការ​សិក្សា​អំពី​វេយ្យាករណ៍ 
ដូច​ដែល​​អ្នក​ស្រី Linda Wood ដែល​ជា​អតី​ត​ចៅ​ក្រម​នៃកម្មវិធី Scripps Spelling Bee បាន​លើក​ឡើងថា Spelling Bee មិន​ត្រឹមតែ​ពាក់​ព័ន្ធ​នឹង ​ការ​រៀន​សូត្រ​អំពី​ពាក្យ​​​​ប៉ុណ្ណោះ​ទេ ការ​រៀប​ចំ​ឃ្មុំ​ (Bee) មួយ​គឺជា ​ដំណើរការ​រៀនសូត្រ​ដ៏​ទូលំ​ទូលាយ​មួយ ​ដែល​អាច​ឲ្យ​កុមារ​រៀន​សូត្រ​អំពី​ និយម​ន័យ ការ​បញ្ចេញ​សម្លេង និង​ឬស​គល់​នៃ​ពាក្យ។
4-3ការ​ពង្រឹង​វាក្យ​សព្ទ
លទ្ធផល​សិក្សា​ដ៏​មាន​តម្លៃ​​ពី​​កម្មវិធី Spelling Bee ជួយ​ឲ្យ​កុមារ​​បង្កើន​សមត្ថភាព​ផ្នែក​វាក្យសព្ទ ហើយ​​ការណ៍​នេះជួយ​​ឲ្យ​ពួក​គេមាន​លទ្ធភាព​អាន និង​សរសេរ។ លទ្ធភាព​យល់​ដឹង​អំពី​ពាក្យ​កាន់​តែ​ច្រើន នឹង​ជួយ​ឲ្យ​កូន​របស់​លោក​អ្នក​ក្លាយ​ជា​អក្ខរជន ហើយ​​រីក​រាយ​​ក្នុង​ការ​អាន​សៀវ​ភៅ​​ផ្សេងៗ​ទៀត​ច្រើន។
ស្មារតី​ប្រកួត​ប្រជែង
កម្មវិធី Spelling Bee អាច​ឲ្យ​មនុស្ស​គ្រប់​គ្នា​ប្រកួត​ប្រជែង ​ក្នុង​បរិស្ថាន​ប្រកប​ដោយ​ការ​គាំ​ទ្រ។ សកម្មភាពខួរ​ក្បាល និង​​ភាព​រំភើប​ដែល​កើត​មាន​ជាមួយ​នឹង​ Spelling Bee គ្រាន់​តែ​ជាការ​ជំរុញ​ការ​ប្រកួត​ប្រជែង​ផ្នែក​រាងកាយ​ប៉ុណ្ណោះ ដែល​មាន​ន័យ​ថា ការ​ប្រកួត​ប្រជែង​ទាំង​មូល​អាច​ចាក់​បញ្ចូល​សារធាតុ​ជំរុញ​ ទៅ​ក្នុង​ខ្លួន​របស់​បេក្ខជន និង​ទស្សនិក​ជន​។ ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​មិត្តភាព​ត្រូវ​បានបង្កើត​ឡើង ហើយ​សិស្ស​ត្រូវ​បាន​លើក​ទឹកចិត្ត ​ឲ្យ​និយាយ​ជាមួយ​អ្នក​ចូល​រួម​ប្រកប​ប្រជែង​ផ្សេង​ទៀត ហើយ​បង្កើត​​បាន​ជា​មិត្តភាព។
ចំណេះ​ដឹង​កាន់តែ​ទូលំ​ទូលាយ
ការ​រៀន​សូត្រ​ពាក្យ អាច​ធ្វើ​ឲ្យ​សិស្ស​ចាប់​អារម្មណ៍​ក្នុង​ការ​តាមដាន ​ឆ្ពោះ​ទៅ​រក​ប្រភព​ដើម​នៃ​ពាក្យ​មួយ  និង​ដើម​កំណើត​របស់​ពាក្យ​នោះ។ ព័ត៌​មាន​នេះ​នឹង​​ពង្រឹង​មូលដ្ឋានចំណេះ​ដឹង ​របស់​កុមារ​យ៉ាង​ខ្លាំង សូម្បីតែ​កុមារ​ដែល​ទើបតែ​មានអាយុ​តិច​នៅ​ឡើយ​ក្តី ហើយ​លើក​ទឹកចិត្ត​ពួក​គេ​ ឲ្យ​អភិវឌ្ឍ​ចំណាប់​អារម្មណ៍​របស់ខ្លួន​ក្នុង​ការ​រៀន​សូត្រ​ពាក្យ​ថ្មីៗ។
បំណិន​ពិចារណា
កម្មវិធី Spelling Bee នឹង​អាច​ឲ្យ​កុមារ​អភិវឌ្ឍ​បំណិន​ពិចារណា​​មួយ​ចំនួន ​រួម​ទាំង​លទ្ធភាព​ដោះ​ស្រាយទៅ​នឹង​​​សម្ពាធ​ផង​ដែរ។ ដំណើរការ​រៀន​សូត្រ​​អម​ជាមួយ​នឹង​កម្មវិធី​ Spelling Bee ទំនង​ជា​ពង្រឹងការ​ចង​ចាំ​របស់​កូន​​លោក​អ្នក ហើយ​អាច​ឲ្យ​កូន​របស់​លោក​អ្នក​អភិវឌ្ឍ​បំណិន​រៀន​សូត្របាន​​កាន់តែ​ប្រសើរ ដែល​អាចជួយ​​ផ្តល់​អត្ថ​ប្រយោជន៍​​ខ្ពស់​​ ក្នុង​អំឡុង​ការ​អប់រំ​ឧត្តម​សិក្សា។
ទំនុក​ចិត្ត
កម្រិត​ទំនុក​ចិត្ត​របស់កុមារ​ ជា​ធម្មតា​ត្រូវ​បាន​ជំរុញ ​​បន្ទាប់​ពី​ការ​ចូល​រួម​ក្នុងការ​ប្រកួត​ប្រជែង​បែប​នេះ។ Spelling Bee ​ជួយ​ពួក​គេ​ឲ្យ​បង្កើន​ទំនុក​ចិត្ត ​ដែល​ពួក​គេ​ត្រូវ​ការ ដើម្បី​និយាយ​ជា​សាធារណៈ និង​ទទួល​យក​កំហុស​របស់​ពួកគេ ខណៈ​ពេល​ដែល​ទទួល​យក​ការ​សាទរ​ផងដែរ ដែល​ពួក​គេ​សាក​សម​នឹង​ទទួល​បាន​ បន្ទាប់ពី​ការ​ធ្វើ​កិច្ចការ​ដ៏​លំបាក​របស់​ពួកគេ។
បើ​ទោះជា​កូន​របស់​លោក​អ្នក​មិន​ឈ្នះ​ក៏​ដោយ ក៏​ប្រការ​សំខាន់​គួរ​ច​ង​ចាំ​ថា ការ​ប្រកួត​ប្រជែង Spelling Bee អាច​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំនួន​​ ដែល​មានចាប់​ពី​ការ​ទទួល​បាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ រហូត​ដល់​ការ​រៀន​សូត្រ​អំពី​វាក្យស័ព្ទ​កាន់តែ​ប្រសើរ៕
រៀបរៀងដោយ៖ សាលាអន្ដរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ