ហេតុ​ផល ១០​យ៉ាង​ដែល​អ្នក​មិន​គួរ​​​ឲ្យ​កូន​របស់​អ្នក​លេង​ទូរស័ព្ទ​ស្មាត​ហ្វូន ឬ​អាយ​ផែត

ដោយ Alex Santoso

មុន​ពេលដែល​អ្នក​ហុច​ទូរស័ព្ទ​ស្វាត​ហ្វូន ឬ​អាយ​ផែត​របស់​អ្នក​ទៅ​ឲ្យ​កូន​អ្នក​ដើម្បី​ឲ្យ​ពួក​គេ​នៅ​ស្ងៀម ចូរ​ដឹង​ថា៖ លោក Chris Rowan អ្នក​ជំនាញ​អាជីព​ផ្នែក​​ព្យាបាល​កុមារ​ បាន​​ដាក់​ចេញ​ហេតុផល ១០​យ៉ាង​ថា​តើ​ហេតុ​អ្វី​បានជា​អ្នក​មិន​គួរឲ្យ​កូន​របស់​អ្នក​លេង​របស់​នេះ។

កុមារ​អាយុ​ចន្លោះ​ពី ៣ ទៅ ៥ ឆ្នាំ​ដែល​ប្រឈម​ទៅ​នឹង​បច្ចេក​វិទ្យា​ច្រើនជាង៤​ម៉ោង​ក្នុងមួយ​ថ្ងៃ រួម​ទាំង​ប្រើ​ប្រាស់​ឧបករណ៍​កាន់​នឹង​ដៃ​ដូច​ជា​ទូរស័ព្ទ​ដៃ កុំព្យូទ័រ​ធេប្ល៊ីត និង​ហ្គេម​អេឡិច​ត្រូនិច អាច​បង្កើត​ឲ្យ​មាន​បញ្ហា​ឥរិយាបថ​ធ្ងន់​ធ្ងរ និង​សូម្បី​តែ​បង្ក​ឲ្យ​មាន​ពន្យា​ពេល​ដល់​​ការ​អភិវឌ្ឍ​កុមារ​ផង​ដែរ។

ហេតុ​ដូច​នេះ លោក Rowan​ កំពុង​អំពាវ​នាវ​ឲ្យ​ឪពុក​ម្តាយ គ្រូបង្រៀន និង​សូម្បីតែ​រដ្ឋាភិបាល​ឲ្យ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ឧបករណ៍​កាន់​នឹង​ដៃ​ទាំង​អស់​ដល់​កុមារដែលមានអាយុ​ក្រោម ១២ ឆ្នាំ។ នៅ​ក្នុងការ​ចេញ​ផ្សាយអំពី​បញ្ហា​​នេះ​នៅលើ​សារព័ត៌មាន Huffington Post លោក Rowan បាន​ពន្យល់​ហេតុ​ផល ១០​យ៉ាង​​ដែល​ត្រូវ​បាន​សង្ខេប​ដូច​ខាង​ក្រោម៖

  1. ការ​ប្រឈម​នឹង​បច្ចេក​វិទ្យា​មាន​ផល​អាក្រក់​ដល់​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​កុមារ​ចាប់​ពី​អាយុ ០ ទៅ ២​ឆ្នាំ។
  2. ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា រឹត​បន្តឹង​ដល់​ការ​ធ្វើ​ចលនា ហើយ​ហេតុ​ដូចនេះ​បង្ក​រ​ឲ្យ​មាន​ពន្យា​ពេល​ដល់​ការ​អភិវឌ្ឍន៍​រាង​កាយ។
  3. ការ​មើល​ទូរទស្សន៍ និង​​ប្រើ​ប្រាស់​វីដេអូហ្គេម​មាន​ទំនាក់​ទំនង​ជា​មួយ​ការ​កើន​ឡើង​នៃ​ការ​ឡើង​ទម្ងន់​​ជ្រុល។
  4. ៧៥​%​ នៃ​​កុមារ​​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នៅ​ក្នុង​បន្ទប់​ដេក បង្ក​ឲ្យ​មាន​ការ​ដេក​មិន​គ្រប់​គ្រាន់។
  5. ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជ្រុល​គឺជា​កត្តា​មួយ​បង្ក​ឲ្យ​មានជំងឺ​ធ្លាក់​ទឹកចិត្ត ភ័យ​ខ្លាច និង​ជំងឺ​ស្មារតី​ផ្សេង​ទៀត​ចំពោះកុមារ។
  6. ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​អំពើ​ហិង្សា​អាច​បង្ក​ឲ្យ​កុមារ​កើតមាន​ភាព​ឆេវ​ឆាវ។
  7. “ជំម្ងឺ​វង្វេង​ស្មារតី”៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឌីជីថល​ខ្លាំង​ពេក​បង្ក​ឲ្យ​ការ​ផ្តោត​ស្មារតី និង​ការ​ចង​ចាំ​ធ្លាក់ចុះ។
  8. ១០​% នៃ​កុមារ​​ដែល​មាន​អាយុ​ចន្លោះ​ពី ៨ ទៅ ១៨​ឆ្នាំ ញៀន​ទៅនឹង​បច្ចេក​វិទ្យា។
  9. ភាព​អាច​កើត​មាន​ការ​ចេញ​វិទ្យុ​សកម្ម​​ពី​ឧបករណ៍​ឌីជីថល។
  10. របៀប​ដែល​កុមារ​ត្រូវ​បាន​ចិញ្ចឹម និង​អប់រំ​​ដោយ​បច្ចេក​វិទ្យា​មិន​មាននិរន្តរភាព។

លោក Rowan ចែករំលែក​គោល​ការណ៍ណែនាំ​​ស្តីពី​ការ​ប្រើ​ប្រាស់បច្ចេក​វិទ្យា​ដ៏​សម​ស្រប​ដល់​កុមារ​ទៅ​តាម​អាយុ​ផ្សេងៗ​ដូច​ខាងក្រោម៖

Untitled

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ