ភាសាអង់គ្លេស គឺជាភាសាមួយដែលត្រូវបានប្រើប្រាស់ជាច្រើនប្រទេស នៅជុំវិញពិភពលោក។ វាពិតជាមានសារសំខាន់ សម្រាប់មនុស្សជាតិណាស់ ជាពិសេសប្រជាជនខ្មែរ ដែលកំពុងប្រកបរបររកស៊ី និងបំពេញការងារជាដើម គឺត្រូវការ ភាសាអង់គ្លេសជាចាំបាច់។ ម្ល៉ោះហើយទើបមាតាបិតា និងអាណាព្យាបាលសិស្ស តែងតែជំរុញកូនៗរបស់ខ្លួន ឲ្យសិក្សាភាសានេះជាភាសាទីពីរ។
លោក សេង រិទ្ធី ស្ថាបនិក និងជានាយកសាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ ហើយក៏ជា សាស្រ្តាចារ្យភាសាអង់គ្លេស នៅតាមសាកលវិទ្យាល័យល្បីៗមួយចំនួន បានលើកឡើងពីហេតុផលសំខាន់ ប្រាំយ៉ាង ដែលប្រជាជនខ្មែរគួរចេះភាសាអង់គ្លេស៖
១. ភាសាអង់គ្លេសត្រូវបានប្រើប្រាស់ជាទូទៅ ក្នុងចំណោមប្រជាជាតិ មកពីប្រទេសផ្សេងៗគ្នា។
២. ភាសាអង់គ្លេសមានសារសំខាន់យ៉ាងខ្លាំង ហើយគេបានប្រើវា ជាភាសាវិទ្យាសាស្រ្តទៀតផង។ ដូច្នេះហើយ ដើម្បីស្វែងយល់ពីវិទ្យាសាស្រ្ត អ្នកត្រូវតែចេះភាសាអង់គ្លេសឲ្យបានច្រើន។
៣. អ្នកអាចបង្រៀនភាសាអង់គ្លេសបន្តទៅអ្នកដទៃទៀត ដើម្បីរកកម្រៃបន្ថែម នៅពេលដែលអ្នកចេះប្រើប្រាស់វាបានល្អ។
៤. នៅក្នុងប្រទេសកម្ពុជា អ្នកចេះភាសាអង់គ្លេសភាគច្រើន រកចំណូលបានច្រើនជាង អ្នកមិនចេះភាសាអង់គ្លេស។
៥. ចេះប្រើប្រាស់ភាសាអង់គ្លេសបានល្អ នឹងអាចជួយបើកទូលាយនូវ ឱកាសលូតលាស់នៃសមត្ថភាពការងារ និងបង្កើនកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់អ្នក។
លោក សេង រិទ្ធី បានបន្ដថា ដោយសារតែវាមានសារសំខាន់ដូចនេះ ទើបយើងតែងតែជំរុញឲ្យ មាតាបិតាសិស្សបញ្ជូនកូនទៅរៀនភាសានេះបន្ថែម ដើម្បីបណ្ដុះបណ្តាលពួកគេ ឲ្យប្រើប្រាស់ភាសានេះបានយ៉ាងស្ទាត់ជំនាញ តាំងពីក្មេង គឺកាន់តែល្អ។
សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ មានគម្រោងនឹងបង្កើតវគ្គសិក្សាមួយ ដែលបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ដល់សិស្សចាប់ពីអាយុ ៧ឆ្នាំឡើងទៅ។ លោកបានបន្ថែមថា បើរៀនរយៈពេលមួយវគ្គ (៥០ម៉ោង) ហើយមិនអាចនិយាយបាន សាលានឹងប្រគល់ប្រាក់ជូនវិញទាំងអស់។
រីឯការសិក្សាវិញ គឺបង្រៀនដោយគ្រូជនជាតិដើម និយាយភាសាអង់គ្លេសចាប់ពីកម្រិតដំបូងតែម្តង។ លើសពីនេះទៅទៀត សាលានឹងបញ្ចុះតម្លៃជូន ៥០ភាគរយ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ អាចទំនាក់ទំនងនៅការិយាល័យ សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញបាន។ វគ្គសិក្សានេះចាប់ផ្តើមនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះហើយ៕