អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត

សារៈ​សំខាន់​នៃ​សិល្បៈច្នៃប្រឌិត​ក្នុង​ការ​អភិវឌ្ឍរបស់​កុមារ

ដោយ Grace Hwang Lynch

អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត៖

១- បំណិន​ចលករ៖ ចលនា​ជាច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​សិល្បៈ ​ដូច​ជា ការ​កាន់​ជក់​គំនូរ ឬការ​គូស​វាស​ជាមួយ​នឹង​ខ្មៅ​ដៃ​ពណ៌ មានសារៈសំខាន់​ចំពោះ​ការ​រីក​លូត​លាស់​នៃ​បំណិន​ចលករល្អ​ៗ​ចំពោះ​កុមារ​តូចៗ។ ដំណាក់​កាល​សំខាន់ៗ​នៃ​ការ​អភិវឌ្ឍ​របស់​កុមារ​នៅ​អាយុ​ប្រហែល​បី​ឆ្នាំ រួម​មាន​ការ​គូ​រង្វង់ និង​ការ​ចាប់​ផ្តើម​ប្រើ​ប្រាស់​កន្ត្រៃ​សុវត្ថិភាព។ នៅ​អាយុ​ប្រហែល​បួន​ឆ្នាំ កុមារ​អាច​មានលទ្ធភាព​គូរ​រូប​ជា​រាង​ការ៉េ និង​ចាប់​ផ្តើម​ប្រើ​កន្តៃ្រ​ដើម្បី​កាត់​តាម​បណ្តោយ​ខ្សែ​ត្រង់។ កម្មវិធីមតេយ្យ​សិក្សា​ជាច្រើន​ផ្តោត​​លើ​ការ​ប្រើ​ប្រាស់កន្តៃ្រ​ ពី​ព្រោះ​វា​អភិវឌ្ឍជំនាញ​ដែល​កុមារ​នឹង​ត្រូវ​ការ​សម្រាប់ការ​សរសេរ។

C360_2016-08-06-16-37-39-437

TK3

២- ការ​អភិវឌ្ឍ​ភាសា៖ សម្រាប់​កុមារ​តូច​ ពេលយើងនាំគាត់បង្កើតសិល្បៈ ឬ​គ្រាន់តែនិយាយ​ទាក់ទងនិងសិល្បៈ គឺមានន័យថា គាត់បានទទួល​ឱកាស​​​រៀន​​ពាក្យ​ដែល​​ទាក់ទង​នឹង​ពណ៌ រូបរាង និង​សកម្មភាព។ នៅ​ពេល​កុមារ​​ចេះ​ដើរ​តេស​តាសមាន​អាយុ​មួយ​ឆ្នាំ ឪពុក​ម្តាយ​អាច​ធ្វើ​សកម្មភាព​សាមញ្ញៗ​ដូច​ជាមូរ​ក្រដាស​ឲ្យ​ក្លាយ​ទៅ​ជា​ “បាល់” មួយ។ ពេលរៀនដល់​ថ្នាក់​បឋម​សិក្សា កុមារ​អាចចេះ​ប្រើ​ប្រាស់​ពាក្យ​ពេជន៍​ពិពណ៌នា និងពិភាក្សា​អំពី​គំនិតច្នៃប្រឌិត ផ្សេងៗគ្នារបស់ពួកគេ។

C360_2016-08-06-16-59-18-560

៣- ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត៖ យោង​តាមរបាយការណ៍​មួយដែល​ចេញផ្សាយ​ដោយ​អង្គការ​អាមេរិក​ដើម្បី​សិល្បៈ (Americans for the Arts) ការ​អប់រំ​សិល្បៈ​ជួយ​ពង្រឹង​ការ​ដោះ​ស្រាយ​បញ្ហា និង​បំណិន​ត្រិះរិះ​ពិចារណា។ បទ​ពិសោធន៍​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត និង​ជម្រើស​ក្នុង​ពេលដែល​បង្កើត​សិល្បៈ បន្តកើត​មាន​​ក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​ជីវិត។ លោកស្រី MaryAnn Kohl អ្នក​អប់រំ​ផ្នែក​សិល្បៈ និង​អ្នក​និពន្ធ​សៀវភៅ​ជា​ច្រើនក្បាល​ដែល​និយាយ​អំពីការ​អប់រំ​សិល្បៈ​របស់កុមារ បាន​ថ្លែង​ថា៖ “ប្រសិន​បើ​ពួកគេកំពុងរុករក និង​កំពុង​​គិត ព្រម​ទាំង​កំពុង​រិះ​រក​បទ​ពិសោធន៍ និង​ព្យាយាម​សាក​ល្បង​​គំនិត​ថ្មីៗ នៅពេល​នោះ​ ភាព​ច្នៃ​ប្រឌិត​​រីក​លូត​លាស់​ឡើងហើយ”។

C360_2016-06-10-16-02-27-607

៤- ការ​រៀន​សូត្រ​​អំពី​គំឃើញ៖ ការ​គូរ សូន​រូប​ជាមួយ​ដីឥដ្ឋ និង​ការ​​ក្រង​គ្រាប់​អង្កាំ​ដោយ​ខ្សែ​អំបោះ សុទ្ធ​តែ​ជួយ​អភិវឌ្ឍ​បំណិន​គំឃើញ​ដែល​មាន​សារៈ​សំខាន់​ខ្លាំង​មិន​ធ្លាប់​មាន។ សូម្បី​តែកុមារ​​ចេះ​ដើរ​តេស​តាសក៏អាចដឹង​អំពី​របៀប​ប្រតិបត្តិការ​ទូរស័ព្ទ​ដៃ​ទំនើប ឬ​ធេប្ល៊ីត ដែល​មាន​ន័យ​ថា មុន​ពេល​ពួក​គេ​ចេះ​អាន កុមារ​យល់​អំពី​ព័ត៌មាន​គំឃើញមុន។

14053822_1134203113312522_3142959041479943129_o

លោក​បណ្ឌិត Kerry Freedman ប្រធាន​ផ្នែក​អប់រំសិល្បៈ និងការ​រចនា​នៅ​សាកល​វិទ្យា​ល័យ Northern Illinois University បានថ្លែង​ថា៖ “ឪពុក​ម្តាយ​ចាំបាច់​ត្រូវ​ដឹង​ថា នា​ពេលបច្ចុប្បន្ន កុមារ​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​ប្រភព​ក្រាហ្វិក​ជាង​ពេលក្នុង​អតីតកាល”។ លោក​បន្ថែមថា៖ “កុមារ​ចាំ​បាច់ត្រូវ​ដឹង​កាន់​តែ​ច្រើន​អំពី​ពិភព​លោក​ជាង​អ្វី​ដែល​ពួក​គេ​អាចរៀន​សូត្រ​តាមរយៈ​​អត្ថបទ និង​លេខ។ ការ​អប់រំ​សិល្បៈ​​បង្រៀន​សិស្ស​ឲ្យ​ដឹង​អំពី​របៀបបក​ស្រាយ រិះ​គន់ និង​ប្រើ​ប្រាស់​ព័ត៌មានគំឃើញ និង​រៀន​បង្កើត​ជម្រើស​ដោយ​ផ្អែក​លើព័ត៌មាន​នេះ”។ ចំណេះ​ដឹង​អំពី​សិល្បៈ​គំឃើញ ដូចជា​និមិត្ត​សញ្ញាក្រាហ្វិក មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុងការ​ជួយ​ឲ្យ​កុមារ​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ប្រកប​ដោយភាព​ឆ្លាត​វៃ និង​ដឹក​នាំ​ពិភពលោក​មួយ​ដែល​ពោ​រ​ពេញ​ដោយ​ឡូហ្គោ​នៃ​ការ​ធ្វើ​ទីផ្សារ។

13938185_1134204066645760_3987411695752151532_o

៥- ការ​ច្នៃ​ប្រឌិត៖ នៅ​ពេល​កុមារ​ត្រូវបាន​លើក​ទឹក​ចិត្ត​ឲ្យ​បញ្ចេញគំនិតផ្ទាល់ខ្លួន​ និងមិនខ្លាច ក្នុងការបង្កើតការច្នៃប្រឌិតថ្មីដោយខ្លួនឯង  ពេលនោះពួកគេនឹងអភិវឌ្ឈ​ការ​ច្នៃ​ប្រឌិត​នៅក្នុង ខ្លួន ដែល​នឹង​មានសារៈ​សំខាន់​នៅ​ក្នុង​ជីវិត​ពួកគេពេលធំ​ពេញ​វ័យ។ លោកស្រី Kohl បាន​ថ្លែង​ថា៖ “ប្រភេទ​មនុស្ស​ដែល​សង្គមត្រូវ​ការ​ដើម្បីធ្វើ​ឲ្យ​សង្គម​ដើរ​ទៅ​មុខ​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​ការ​គិត ច្នៃ​ប្រឌិត ដែល​ព្យាយាម​ស្វែង​រក​មធ្យោបាយ​ និង​ការ​កែ​លម្អ​​ថ្មីៗ មិន​មែន​មនុស្ស​ដែល​អាច​ត្រឹម​តែ​អនុវត្ត​តាម​ទិស​ដៅ​​​នោះ​ទេ”។ លោកស្រី​បន្ថែថា៖ “សិល្បៈ​គឺជា​វិធីសាស្រ្ត​មួយ​ដើម្បី​ជំរុញ​ដំណើរ​ការ និង​បទ​ពិសោធន៍​នៃ​ការ​គិត និង​​ធ្វើ​ឲ្យ​អ្វីៗ​កាន់​តែ​មាន​ភាព​ប្រសើរ!”។13925701_1134204419979058_2808984584561322694_o

៦- ការ​យល់​ដឹង​ពី​វប្បធម៌៖ ខណៈ​ពេល​ដែល​យើង​រស់​នៅ​ក្នុង​សង្គម​មួយដែលចម្រុះដោយ មនុស្សគ្រប់ជាតិសាស្ត្រ អ្វីៗដែលយើងឃើញក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បង្ហាញ​ពី​ខ្លឹមសារ​ចម្រុះ​ខុសៗគ្នាផងដែរ។ លោក Freedman ថ្លែង​ថា៖ “ប្រសិន​បើ​កុមារ​ម្នាក់​កំពុង​លេង​​របស់​ក្មេងលេងមួយ (toy) ​ដែល​បង្ហាញ​ពីអត្ថន័យ​រើស​អើង​ជាតិសាសន៍ ឬ​ស៊ិចស៊ី​នោះ ផ្នែក​នៃ​អត្ថន័យ​នេះ​កើត​មានឡើង​ដោយ​សារ​តែ​សោភ័ណ​នៃ​របស់​ក្មេង​លេង​ (toy) នោះ​ដូច​ជា ពណ៌ រូបរាង ម៉ូដសក់”។ ការ​បង្រៀន​កុមារ​ឲ្យ​ស្គាល់ពី​​ជម្រើស​នានា ដែល​វិចិត្រករ ឬ​អ្នក​រចនា​បង្កើត​ឡើង​នៅ​ក្នុង​វត្ថុមួយ ជួយកុមារ​ឲ្យ​យល់​ពី​គោល​គំនិត​ដែល​ថាអ្វី​ដែល​​ពួក​គេមើល​ឃើញ​ អាច​ជា​ការ​បក​ស្រាយ​នៃ​ភាព​ពិត​ប្រាកដ​របស់​អ្នក​ណា​ម្នាក់។13988092_1134204543312379_2473222751385145785_o

៧- ធ្វើអោយការរៀនសូត្ររបស់កុមារកាន់តែល្អ៖ ការ​ស្រាវជ្រាវបាន​បង្ហាញពី​ទំនាក់​ទំនង​យ៉ាងស្អិតរមួត​រវាង​សិល្បៈ និង​សមទ្ធិផល​របស់កុមារ។ របាយការណ៍​មួយ​របស់​អង្កការ​អាមេរិក​ដើម្បី​សិល្បៈបាន​​ឲ្យ​ដឹង​ថា មនុស្ស​វ័យ​ក្មេង​ដែល​ចូល​រួមក្នុង​សិល្បៈ​ជា​ប្រចាំ (បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ) អាចមានឱកាសរៀនពូកែ មុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ និងសំណេរ ពួកែជាងអ្នកដែលមិនចូលរួមសោះបួនដង។

13937908_1134204856645681_7586518567836674977_o

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ

អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
អត្ថប្រយោជន៍យ៉ាងសំខាន់៧យ៉ាង ដែលកុមារទទួលបានពីសិល្បៈច្នៃប្រឌិត
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍 https://goo.gl/maps/jobNkeknn2Fe1wy48
📍 https://goo.gl/maps/jobNkeknn2Fe1wy48