ឥរិយាបថខុសឆ្គងទាំង៧របស់​ឪពុកម្តាយ​ដែលជាឧបសគ្គ​រា​រាំង​ភាពជោគជ័យរបស់កូន​



ការ​សិក្សាស្រាវ​ជ្រាវ​របស់ ​បណ្ឌិត Tim Elmore ដែលជា​អ្នក​ជំនាញ​ផ្នែក​ភាព​ជា​អ្នក​ដឹក​នាំ និងជា​​អ្នក​និពន្ធ​សៀវភៅ​ចិត្ត​វិទ្យាដែល​លក់​ដាច់​បំផុត ​បង្ហាញឱ្យឃើញថា ​ជារឿយៗ​ឪពុក​ម្តាយ​​​បានប្រព្រឹត្តកំហុសឆ្គង៧ នៅពេល​ចិញ្ចឹម​បីបាច់​​កូន​របស់​ខ្លួន ហើយកំហុសទាំងនេះអាច​កាត់​បន្ថយជំនឿចិត្ត​ផ្ទាល់​ខ្លួន​របស់​កូនៗ​ចាប់តាំង​​​ពី​នៅ​វ័យ​ក្មេង ហើយជាវាក៏ជាឧបសគ្គរបស់​កូនៗ​ក្នុង​ការ​​ទទួល​បានភាព​ជោគ​ជ័យ​នៅក្នុង​អាជីព និង​ជីវិត​ផ្ទាល់ខ្លួន​របស់ពួក​គេ។ កំហុសឆ្គងទាំង៧នោះមានដូចខាងក្រោម៖

១. ការមិន​ផ្តល់ឱកាសឱ្យកូនៗ​​ប្រថុយនឹង​​ហានិភ័យ

យើង​កំពុងរស់នៅក្នុង​ពិភពមួយ​ដែលមានការ​ប្រមានយើងថា ​​គ្រោះថ្នាក់កើត​មាន​​​នៅ​គ្រប់​ទីកន្លែង។ ការ​ខ្វល់​ខ្វាយ​តែអំពីបញ្ហាសុវត្ថិភាព​  ធ្វើ​ឱ្យ​​យើងជាឪពុកម្តាយព្រួបារម្ភកាន់តែខ្លាំង​អំពីការ​បាត់បង់កូន​​​​ ដូច្នេះ​យើងនឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ការពារ​ពួកគេ។ ការការពារកូនៗជាកាតព្វកិច្ចដែលយើងត្រូវធ្វើ ប៉ុន្តែ​កាតព្វកិច្ចទាំងនេះធ្វើឱ្យពួកគេមិនទទួលបានឥរិយាបថ​ប្រឈម​​ល្អៗដែល​ផ្តល់​ឥទ្ធិពលវិជ្ជមាន​ត្រលប់​មកវិញ។ អ្នក​ចិត្ត​វិទ្យា​នៅ​តំបន់អឺរ៉ុប​រក​ឃើញ​ថា ប្រសិន​បើ​កុមារ​​មិនដើរ​​លេង​នៅ​ខាង​ក្រៅ ហើយ​​មិន​ធ្លាប់​​ជួប​ប្រទះបទ​ពិសោធក្រឡិត​​ជង្គង់​ទេនោះ កុមារអាច​មាន​រោគ​ភ័យ​ខ្លាច​ខ្លាំងនៅពេលពួកគេធំពេញវ័យ​​។ ​កុមារ​​ចាំបាច់​ត្រូវ​ដួល​ពីរ​បីដង​ដើម្បី​​រៀនសូត្រឱ្យដឹង​ថា វា​ជារឿងធម្មតា​។ ក្មេងពេញវ័យទំនង​ជា​​ចាំ​បាច់​ត្រូវឆ្លងកាត់បទពិសោធ​បែក​​ពី​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​របស់​ពួកគេ ​ ​ហើយបទពិសោធនេះផ្តល់ឱ្យពួកគេវិញនូវភាពចាស់ទុំ និងស្មារតីរឹងពឹងសម្រាប់ទំនាក់​ទំនង​រយៈ​ពេល​យូរអង្វែងផ្សេងៗ​។ ប្រសិន​បើ​ឪពុក​ម្តាយមិនផ្តល់ឱកាសឱ្យកូនៗឆ្លងកាត់ហានិភ័យក្នុង​ជីវិត​របស់​ពួកគេទេ នោះយើង​ទំនង​ជា​នឹងឃើញនូវ​អំនួតនិង​ភាព​ក្រអឺត​ក្រទម​ និងការមិនមានភាពជឿជាក់លើខ្លួនឯងរបស់កូនៗនៅអនាគត។

២. ការជួយ​កូនៗ​ឆាប់​រហ័ស​ពេក

នាពេលបច្ចុប្បន្ននេះ ក្មេង​ៗមិន​បានអភិវឌ្ឍ​​បំណិន​ជីវិត​មួយ​ចំនួ​​ន​ដូច​ដែលក្មេងៗ​កាល​ពី​៣០​ឆ្នាំ​មុន​នោះទេ ពី​ព្រោះ​មនុស្ស​ចាស់​ឆាប់​ចេញ​មុខ​ជួយ​ពួក​គេ​ពេក និង​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នានា​ជំនួស​​ពួក​គេ​។ នៅពេល​យើង​ជួយពួក​គេ​​ឆាប់​រហ័ស​ពេក និង​​ផ្តល់​ជំនួយខ្លាំង​ជ្រុល​ដល់​កូនៗ​របស់​យើង​ ​នោះពួកគេមិនបានឆ្លងកាត់បទពិសោធន៍ ភាព​លំបាក និងបញ្ហាដែលពួកគេត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់ឡើយ។ ការ​ធ្វើ​ដូច្នេះ គ្រាន់តែ​ជា​ការ​ចិញ្ចឹម​បីបាច់កូនៗ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ហើយ​វា​ពិត​ជា​ឧបសគ្គរារាំងកូនៗក្នុងការទទួលបាននូវជំនាញភាពជាអ្នកដឹកនាំដែលអាចដោះស្រាយបញ្ហាប្រឈមនានាដោយខ្លួនឯង។ មិន​យូរ​មិន​ឆាប់ កុមារ​នឹងមិនខិតខំធ្វើអ្វីដែលខ្លួនអាចធ្វើ ដើម្បីដោះស្រាយបញ្ហាទេ គឺពួកគេរង់ចាំតែ​​ជំនួយ​ពី​អ្នកដ៏ទៃ ហើយគិតក្នុងចិត្តថា ប្រសិនបើ​ពួកគាត់បរាជ័យ ឬ​មិនអាច​ធ្វើ​អ្វី​មួយ​បាន មានមនុស្ស​ចាស់​ចាំ​ជួយ​ដោះ​ស្រាយ​បញ្ហា​នោះ និង​មិនយកទោសពៃចំពោះកំហុសរបស់ខ្លួន។ ជាក់​ស្តែង ការជួយកូនៗរហ័សពេក ហើយមិនផ្តល់ឱកាសឱ្យពួកគេរៀនដោះស្រាយបញ្ហាដោយខ្លួនឯង គឺខុសពីរបៀបនៃការអប់រំកុមារដែលពិភពលោកកំពុងអនុវត្ត ហើយវាក៏ជាឧបសគ្គមួយរារាំងពួកគេមិនឱ្យក្លាយជាមនុស្សដែលមានចរិកចាស់ទុំប្រកបដោយជំនឿចិត្ត និងសមត្ថភាព។

៣.  ការកោត​សរសើរ​កូនខុសពីការពិត និង​ជ្រុលហួស​ហេតុ​​ពេក

ការ​ផ្តល់​តម្លៃ​និងជំនឿចិត្តឱ្យ​ខ្លួន​ឯងកើតមាន​នៅគ្រប់ទីកន្លែងចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២​ ប៉ុន្តែវាចេញជារូបរាងច្បាស់ក្នុ​ង​ប្រព័ន្ធ​អប់រំ​របស់​យើង​នៅ​ក្នុង​ទសវត្សរ៍​ទី៨០។ សម្រាប់ភស្តុ័តាងជាក់ស្តែង ពេលយើង​ចូល​រួម​ទស្សនាការ​​ប្រកួត​កីឡា ​(បេស​ស្បល​​) កុមារ​អាយុ​ចន្លោះ​ពី ៨ ទៅ ១២​ឆ្នាំ យើងនឹង​​ឃើញ​ថា អ្នកណាក៏​គឺ​ជា​អ្នក​ឈ្នះដែរ។ ការគិតថា មនុស្ស​គ្រប់​គ្នា​ជាអ្នកឈ្នះទទួលបានពាន់រង្វាន់ ​អាច​ធ្វើ​ឱ្យ​កូន​របស់​យើង​មាន​អារម្មណ៍​សប្បាយរីករាយនិងផ្តល់តម្លៃឱ្យខ្លួនឯង ប៉ុន្តែ​​បច្ចុប្បន្ន​​ ការ​ស្រាវ​ជ្រាវ​​​បង្ហាញ​ឱ្យ​ឃើញថា ការផ្តល់តម្លៃនិងជំនឿចិត្តឱ្យខ្លួនឯងរបៀបនេះមិនមែនជាអ្វីតែមួយមុខដែលកុមារត្រូវការនោះទេ។ អ្វីដែលសំខាន់នោះ កុមារ​តែងតែគិត​ឃើញ​ថា មានតែ​ឪពុកម្តាយ​ខ្លួនទេដែល​គិត​ថា​ខ្លួន​​អស្ចារ្យ។ ពួកគេ​ចាប់​ផ្តើម​មានមន្ទិល​សង្ស័យ​ទៅ​លើ​អ្វីដែល​ឪពុក​ម្តាយ​សរសើរពួកគេ។ ការសរសើរនោះធ្វើឱ្យកុមារមាន​អារម្មណ៍​ល្អ​ភ្លាម ប៉ុន្តែបើ​ការសរសើរនោះមិនចេញពីការពិតទេ។ វាជាឥរិយាបថមិនល្អ នៅពេលដែល​ឱពុកម្តាយកោត​សរសើរកូន​ហួស​ហេតុ​​​និងងាយ​ស្រួល​ពេកខុសពីការពិត ​ព្រោះថា ​វាធ្វើឱ្យកុមារចេះ​បោក​ប្រាស់ និយាយ​កុហស់ បំផ្លើស​ការពិត និង​គេច​វេស​មិនប្រឈមការពិត​។ ជាលទ្ធផល ពួក​គេ​នឹងមិន​មាន​សមត្ថភាព និងជំនឿចិត្តគ្រប់គ្រាន់ដើម្បី​ប្រឈម​នឹង​បញ្ហា​ទេ។

. ការបន្តទុកឱ្យ​កំហុសឆ្គងមួយរារាំងដល់ការដឹកនាំកូន

កូន​របស់​យើង​មិន​ស្រលាញ់​យើង​គ្រប់​នាទី​នោះទេ។ ពេលខ្លះ​ ពួកគេ​មិនមានការ​ខកចិត្តនឹងយើង ប៉ុន្តែ​ពួកគេអាចមានអារម្មណ៍អន់ចិត្តនៅពេលដែលយើងមិនទម្រន់ពួកគេ។ ដូច្នេះ ពេលពួកគេទាមទារធ្វើអ្វីមួយ យើងត្រូវប្រាប់ពួកគេថា «កូនមិនអាចទេឥលូវនេះ​ ចាំលើកក្រោយ» ហើយផ្តល់ឱកាសឱ្យពួកគេការពារគំនិត និងជំហររបស់ខ្លួនដែលចង់ធ្វើអ្វីពួកគេត្រូវការនិងមានគុណតម្លៃ។ នៅពេល​កូនណា​ម្នាក់​ធ្វើ​កិច្ចការ​​បាន​​ល្អ យើ​ងមាន​អារម្មណ៍​ថា ​វាមិនយុត្តិធម៌ទេ​ដែល​ត្រូវ​កោត​សរសើរ និ​ង​ផ្តល់​រង្វាន់​ដល់កូនម្នាក់នោះ ដោយមិនខ្វល់ពី​កូន​ផ្សេង​ទៀត។ ​ការគិតបែបនេះមិនត្រឹមត្រូវទេ ហើយវានឹងធ្វើឱ្យ​យើងមានការលំបាកក្នុងណែនាំកូន​របស់យើង​ថា ភាព​ជោគ​ជ័យ​កើត​មានឡើង​គឺ​​អាស្រ័យ​លើ​ទង្វើ និង​អំពើ​ល្អ​ផ្ទាល់​របស់ពួកគេ។ ឪពុកម្តាយមិនត្រូវទម្លាប់ប្រាប់កូនៗ​ថា យើងនឹងនាំពួកគេទៅផ្សាទំនើបទិញសម្ភារផ្សេងៗ ពេលពួកគេទទួលបាន​លទ្ធផល​សិក្សា​ល្អ​ ពីព្រោះថាប្រសិន​បើ​ទំនាក់ទំនង​របស់​យើងជាមួយកូនៗពឹងផ្អែកលើសម្ភារប្រើប្រាស់​នោះ ពួកគេ​នឹង​មិនទទួលបានការលើកទឹកចិត្ត និង​ក្តីស្រលាញ់​ពិត​ប្រាកដឡើយ។

៥. ការមិន​បានចែករំលែក​បទពិសោធកំហុស​ពី​អតីតកាល​របស់ខ្លួនដល់កូន

ក្មេង​ពេញវ័យ​ដែលមានសុខភាព​ល្អ​រឹងមាំតែងតែចង់​ធ្វើអ្វីៗដោយខ្លួនឯង។ ដូច្នេះ ក្នុងនាមជា​មនុស្ស​ចាស់យើង​​ត្រូវ​តែ​អនុញ្ញាត​ឱ្យពួកគេ​ធ្វើកិច្ចការដែលពួកគេចង់ធ្វើ ប៉ុន្តែ​នោះ​មិនមែន មាន​ន័យ​ថា យើងមិនជួយពួកគេនោះទេ គឺយើងត្រូវតម្រង់ផ្លូវពួកគេ។ យើងត្រូវផ្តល់បទពិសោធ​ពាក់​ព័ន្ធ​ដែល​​យើងមាន​​កាលពី​អាយុ​ស្របាលនឹង​​ពួកគេ ដើម្បីជាជំនួយសម្រាប់ពួកគេធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ប៉ុន្តែយើងត្រូវចងចាំថា យើងមិនត្រូវផ្តល់ឱ្យពួកគេនូវមេរៀន​​បទ​ពិសោធអាក្រក់ដូច​ជា ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ការប្រើប្រាស់ថ្នាំញៀន ​។ល។ ដូច​គ្នា​នេះ​ដែរ កុមារ​ត្រូវ​រៀបចំ​ខ្លួនឱ្យមានសមត្ថភាព​ប្រឈម​នឹង​ភាព​បរាជ័យ និង​​ផល​វិបាក​ដែល​កើត​ចេញ​ពីការសម្រេច​ចិត្ត​របស់​ខ្លួន។យើងត្រូវប្រាប់កូនអំពីអារម្មណ៍របស់យើងពេលដែលជួបប្រទះបញ្ហាស្រដៀងគ្នានឹងបញ្ហារបស់ពួកគេ កត្តាឬទង្វើដែលធ្វើឱ្យមានបញ្ហា ​ និង​បទ​ពិសោធជាមេរៀន​​យើងទទួលបាន។ ដោយ​សារ​​តែយើង​មិន​មែន​ជា​មនុស្សម្នាក់គត់​ដែល​មាន​ឥទ្ធិពលលើ​កូន​របស់​យើង​ យើង​ត្រូវ​ធ្វើខ្លួនជាអ្នកដែលមាន​ឥទ្ធិពល​​ប្រសើរ​បំផុត​ទៅ​លើ​ពួកគេ។

៦.​ការយល់ច្រឡំថាបញ្ញា ទេពកោសល្យ និង​ឥទ្ធិពល​​ជា​ភាព​ចាស់​ទុំ

បញ្ញា​ ជារឿយៗត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់វាស់វែង​ភាព​ចាស់​ទុំ​របស់កុមារ​ម្នាក់ ហើយ​ជា​លទ្ធផល ឪពុក​ម្តាយ​សន្មត់ថា កូនៗដែល​មាន​បញ្ញា​មានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ការរស់នៅក្នុងសង្គម ប៉ុន្តែ​ការគិតបែបនេះមិនអាចត្រឹមត្រូវនោះទេ។ ឧទាហរណ៍ អត្តពលិកអាជីព និង​តារា​ហូលីវូដ​វ័យ​ក្មេង​មួយ​ចំនួន​មាន​ទេពកោសល្យយ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​តែ​មាន​​​លេចធ្លាយ​​រឿង​រ៉ាវ​អាស្រូវ​ជា​សាធារណៈ។ នៅពេលដែលកូនៗមានទេព្យកោសល្យ​ក្នុង​វិស័យ ឬបំណិនមួយនៃ​ជីវិត​ យើងមិនអាចសន្និដ្ឋានជាទូទៅ​ថា ពួកគេមានទេពកោសល្យ​ក្នុងគ្រប់​វិស័យ​ ឬគ្រប់បំណិនទាំង​អស់នៃជីវិតរបស់​ពួគេបានទេ។ ពុំ​មានការកំណត់ច្បាស់លាស់អំពីអាយុដែលកុមារអាចក្លាយជាមនុស្សមានទំនួលខុសត្រូវ​​ ហើយក៏ពុំមានការណែនាំថាពេលណាយើងគួរផ្តល់សេរីភាពជាក់លាក់ដល់កូនៗ ប៉ុន្តែ​គោល​ការណ៍​ណែនាំ​ល្អ​ គឺ​ត្រូវ​សង្កេត​មើល​ក្មេង​ផ្សេងៗទៀតដែលមាន​អាយុ​ស្របាល​គ្នា​នឹង​​កូន​របស់​យើង​។ ប្រសិន​បើ​យើងមើលឃើញថា ក្មេងទាំង​នោះ​អាចធ្វើអ្វីៗ​ដោយ​ខ្លួន​ឯងបានច្រើន​​ជាង​កូន​របស់​​យើង​វាសបញ្ជាក់ឱ្យឃើញថាយើងមិនបាននិងកំពុងផ្តល់ឱកាសគ្រប់គ្រាន់ដល់កូនៗរបស់យើងក្នុងការកសាងឯករាជ្យភាពឡើយ។

៧. ការមិន​អនុវត្តដូច​អ្វី​ដែល​យើងបានណែនាំ​ប្រៀន​ប្រដៅកូន

​ទំនួលខុស​ត្រូវ​របស់ឪពុកម្តាយ​​គឺការធ្វើជាគំរូល្អសឱ្យកូនៗអនុវត្តតាម​​ ដូច្នេះយើងត្រូវមានសីលធម៌ និងការទទួលខុសត្រូវចំពោះទង្វើ និងពាក្យសំដីរបស់យើង។ ក្នុង​នាម​ជា​អ្នកដឹក​នាំ​ក្នុង​គ្រួសារ យើង​អាច​ចាប់​ផ្តើម​​បង្ហាញទំនួលខុសត្រូវរបស់យើង ដោយគ្រាន់តែ​និយាយ​ពាក្យ​​សំដីពិត​​​ស្មោះ​ត្រង់​ពីព្រោះការនិយាយកុហក់ធ្វើឱ្យកូនៗយកតម្រាប់តាមបន្តិចម្តងៗ ហើយវាជៈឥទ្ធិពលដល់ឥរិយាបថក្នុងសង្គមរបស់ពួកគេ។ឪពុកម្តាយគួរមានការប្រុងប្រយ័ត្នចំពោះទង្វើសកម្មភាពរបស់ខ្លួនដែលកូនៗ និងអ្នកផងអាចកត់សម្គាល់អំពីឥរិយាថរបស់យើង។ ឧទាហរណ៍ ប្រសិន​បើ​យើង​មិន​កាត់​បន្ថយ​ទង្វើមិនប្រកបដោយការទទួលខុសត្រូវនោះទេ កូន​របស់​យើង​​​នឹងមិន​អាច​ទទួល​យកបាន​។ ដូច្នេះប្រសិនបើយើងមានបំណងឱ្យកូនៗចូលរួមដោះស្រាយ ឬកាត់បន្ថយបញ្ហានានាក្នុងសហគម ក៏ដូចជាចូលរួមលើកកម្ពស់សុខមាលភាពសហគម យើងត្រូវស្ម័គ្រ​ចិត្តដោយរីករាយ​​ធ្វើការ​ងារ​ក្នុង​គម្រោង​​សេវា​កម្មសហគម ឬ​ជាមួយ​ក្រុម​ការងារ​សង្គមណា​មួយ។ ជាឪពុកម្តាយល្អ យើងត្រូវគេចឱ្យផុតពីទង្វើ ឬទម្លាប់អាក្រក់ និងមិនប្រកបដោយទំនួលខុសត្រូវ ដែលកូនៗរបស់យើងអាចកត់​សម្គាល់ និងយកតម្រាប់តាម៕

ប្រែសម្រួលដោយ សាលាអន្តរជាតិហ្គោលដិនប៊្រីជភ្នំពេញ

ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
ឥរិយាបថខុសឆ្គងទាំង៧របស់ឪពុកម្តាយដែលជាឧបសគ្គរារាំងភាពជោគជ័យរបស់កូន
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍 https://goo.gl/maps/XapVWXR3XryQ834t5
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍https://maps.app.goo.gl/DxrnujHc8cHNBEvN9?g_st=com.google.maps.preview.copy
📍 https://goo.gl/maps/jobNkeknn2Fe1wy48
📍 https://goo.gl/maps/jobNkeknn2Fe1wy48