១០គន្លឹះ ជួយបង្កើតឲ្យកុមារមានចិត្តគំនិតល្អ១

1) និយាយថា​​ “អត់” ខ្លះ1ឪពុកម្តាយមិនត្រូវទិញរបស់គ្រប់យ៉ាងឲ្យកូនតូចរបស់ខ្លួន ហើយបើទោះបីមានលទ្ធភាពទិញអោយក៏ដោយ ត្រូវតែគិតឲ្យបាន ហ្មត់ចត់ថារបស់ដែលត្រូវទិញឲ្យនោះវាគួរទិញឲ្យដែរឬទេ។ ហេតុនេះបើឃើញថាមិនចាំបាច់ទេ​​ អ្នកត្រូវតែបដិសេធថាទេ ប្រសើរជាង​ដើម្បីឲ្យកូនបានរៀនយល់ដឹងពីការមិនពេញចិត្តរបស់អ្នកដទៃខ្លះ បើពុំនោះទេអាចនិងក្លាយជាកូនចេះតែទារឲ្យ ខាងតែបានប៉ុណ្ណោះ។

2) សម្តែងការអរគុណដោយទង្វើ2

ក្រៅពីបង្ហាត់បង្រៀនឲ្យកុមារចេះនិយាយអរគុណឪពុកម្តាយឬអ្នកដទៃហើយ ត្រូវបង្រៀនកុមារឲ្យចេះលើកដៃសំពះអរគុណ ឪពុកម្តាយ និងចាស់ទុំផង ​ដើម្បីសម្តែងក្តីស្រលាញ់ចំពោះឪពុកម្តាយ និង​ការគោរពដល់ចាស់ទុំដទៃទៀត។

3) បង្រៀនកុមារឲ្យចេះសរសេរបណ្ណថ្លែងអំណរគុណ ឬ ធ្វើបណ្ណថ្លែងអំណរគុណជំនួសការនិយាយ3ត្រូវឲ្យគេសរសេរទៅតាមមនោសញ្ចេតនារបស់ខ្លួន​ ដើម្បីសម្តែងពីអារម្មណ៍ និងការនឹកគិតចេញពីខ្លួនរបស់គេផ្ទាល់។​ ការធ្វើ បែបនេះក៏ជាបែបផែនមួយដែលបញ្ជាក់ពីក្តីស្រលាញ់ដែលមនុស្សជាច្រើនចង់បាន ហើយជាកិច្ចឆ្លើយតប កុមារអាចទទួល បានមកវិញនូវក្តីស្រលាញ់ដោយពេលខ្លះលើសពីការនិយាយដោយផ្ទាល់ទៅទៀត។

4) ជជែកពិភាក្សាជាមួយតាយាយ

ដើម្បីរកវិធីចិញ្ចឹមកុមារឲ្យបានល្អ ពិសេសត្រូវប្រគល់សេចក្តីស្រលាញ់ការយកចិត្តទុកដាក់ជាមួយចៅ ច្រើនជាងការដែលឲ្យនំ ឬប្រាក់កាស។

5) ជ្រើសរើសការចិញ្ចឹមកុមារទៅតាមបែបផែនសង្គម

នេះជាវិធីល្អមួយដើម្បីឲ្យកុមារធំឡើងអាចរត់ទាន់តាមសង្គមគេ ប៉ុន្តែយ៉ាងណាមិនត្រូវបង្រៀនអ្វីដែលស៊ីវិល័យមិនល្អដែរ ពីព្រោះគេអាចក្លាយជាក្មេងមិនល្អដែលជះឥទ្ធិពលអាក្រក់នាពេលក្រោយ។ ត្រូវចេះជ្រើសរើសទាំងសង្គមបច្ចុប្បន្ន បូកផ្សំជាមួយប្រពៃណីទំនៀមទម្លាប់ខ្លះ ​ដើម្បីអាចឲ្យគេស្វែងយល់សម្រាប់រស់នៅក្នុងសង្គមល្អមួយនាថ្ងៃខាងមុខ។

6) មិនត្រូវមួហ្មងជាមួយនិងការបរាជ័យ4

បង្រៀនកុមារឲ្យបានស្គាល់ពីអ្វីដែលជាការបរាជ័យខ្លះ ពីព្រោះបរាជ័យនិងការទទួលបានជោគជ័យដើរទន្ទឹមគ្នាជានិច្ច​ដើម្បីឲ្យគេអាចយល់ដឹងហើយចេះខិតខំច្បាមយកភាពជោគជ័យដាក់ខ្លួននាពេលក្រោយៗទៀត។

7) មិនត្រូវបណ្តោយឲ្យកុមារទិញរបស់របរច្រើនយ៉ាង

បើសិនកុមារចង់បានតុក្កតា ត្រូវជ្រើសរើសមួយណាដែលគេចូលចិត្តបំផុត ត្រឹមតែមួយ​បានហើយ និងត្រូវចេះលើកសរសើរ កុមារថាជ្រើសរើសតុក្កតាបានល្អ ​ដើម្បីជាការលើកទឹកចិត្ត។ ទង្វើរបែបនេះនាំឲ្យកុមារពេញចិត្តលេងរបស់ដែលគេចង់បាននេះ ពិសេសសប្បាយចិត្តពីការជ្រើសរើសរបស់ខ្លួនគេថែមទៀត។

8) ឲ្យកុមារយកសំម្លៀកបំពាក់ ឬរបស់លេងបរិច្ចាគឲ្យដល់អ្នកដទៃ5

បើមានពេលត្រូវនាំកុមារទៅកាន់មជ្ឈមណ្ឌលបរិច្ចាគរបស់របរឲ្យបានញឹកញ្ញាប់ផង ព្រោះធ្វើបែបនេះដើម្បីបណ្តុះបណ្តាល ឲ្យកុមារមានចិត្តសប្បុរសធម៌ និង គោរពអ្នកដទៃកាន់តែច្រើនឡើង។

9) បង្រៀនកុមារឲ្យស្គាល់តម្លៃប្រាក់កាស ចេះសន្សំប្រាក់ និង មានគម្រោងសន្សំច្បាស់លាស់

បើសិនមានការបង្រៀនតាំងតែពីក្មេងៗ កុមារនិងមានមូលដ្ឋានក្នុងការគ្រប់គ្រងប្រាក់កាសបានល្អ មានភាពស្មោះត្រង់ និង ចេះសន្សំថែមទៀត។

10) ប្រាប់បទពិសោធន៍របស់ខ្លួនឲ្យកូនដឹង6

ដើម្បីជាគំរូដល់កូនវិញ ឪពុកម្តាយចាំបាច់ត្រូវប្រាប់ពីអ្វីដែលខ្លួនបានខិតខំកសាងគ្រួសារ តាំងពីមុនរហូតមានដល់បច្ចុប្បន្ន ហើយបើគ្មានការខិតខំណាមួយទេ នាពេលនេះក៏មិនមានអ្វីៗទាំងនេះដែរ។ ត្រូវពន្យល់ប្រាប់គេពីការខិតខំធ្វើការងារ និងការរកប្រាក់កម្រៃ បានយ៉ាងដូចម្តេច​ដើម្បីឲ្យកូនបានដឹងរាល់ឧបសគ្គផ្សេងៗ​​​ ហើយគេមានហេតុផលចេះគិត និង ចេះដឹងពីតម្លៃផ្សេងៗបានកាន់តែច្រើន៕

ដកស្រង់ចេញពីទស្សនាវដ្តីប្រជាបិយ

រក្សាសិទ្ធិ៖ សាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ

សិក្សានៅសាលាអន្តរជាតិហ្គោលដិនប្រ៊ីជភ្នំពេញ សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ២៖ សញ្ញាបត្រចំណេះទូទៅភាសាខ្មែរ និងសញ្ញាបត្រចំណេះទូទៅអន្តរជាតិពី Oxford International Curriculum ចក្រភពឡង់គ្លេស!

Studying at Golden Bridge International School Phnom Penh, students will receive 2 certificates: General Education in Khmer and International General Education from Oxford International Curriculum, the United Kingdom.

១០គន្លឹះ ជួយបង្កើតឲ្យកុមារមានចិត្តគំនិតល្អ